អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប លោកស្រី Nguyen Phuong Tra។ |
នៅកិច្ចប្រជុំនេះ អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប លោកស្រី Nguyen Phuong Tra បានអះអាងថា វៀតណាមគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងរបស់កងកម្លាំងបណ្ដោះអាសន្នរបស់អ.ស.បប្រចាំលីបង់ (UNIFIL) ក្នុងការថែរក្សាស្ថិរភាពនិងទប់ស្កាត់ភាពតានតឹង កើនឡើងក្នុងតំបន់ខ្សែបន្ទាត់ខៀវ។ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរក្សាការសន្យាផ្ដល់ជំនួយឧបត្ថម្ភមនុស្សធម៌ជូនចំពោះប្រជាជនលីបង់។
ក្រៅពីនោះ វៀតណាមក៏ដាស់តឿនភាគីពាក់ព័ន្ធទាំងអស់នៅលីបង់ឆាប់ឯកភាព គ្នាលើការបង្កើតរដ្ឋាភិបាលថ្មី រក្សាការអត់ធ្មត់ជាអតិបរមា ហើយជៀសវាងអំពើបង្ក រឿងហេតុ ដែលអាចបណ្ដាលឲ្យភាពតានតឹងកើនឡើង គោរពសិទ្ធិធ្វើដំណើរដោយ សេរីរបស់ UNIFIL ហើយបង្កើនការប្រើប្រាស់យន្តការពាក់ព័ន្ធនានាដើម្បីបន្ធូរបន្ថយ ភាពតានតឹង។វៀតណាមក៏បានសម្ដែងនូវការព្រួយបារម្ភចំពោះការរំលោភបំពានអធិប តេយ្យភាពនិងបូរណភាពដែនដីរបស់លីបង់ ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានា បញ្ឈប់ទង្វើទាំងនេះ ហើយដកទ័ពចេញពីទីតាំងដែលខ្លួនទន្ទ្រានកាន់កាប់នៅភាគខាង ជើងខ្សែបន្ទាត់ខៀវផងដែរ៕

