លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងក្នុង សម័យប្រជុំជាបន្ទាន់លើកទី ១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីអំពីស្ថានភាពនៅអ៊ុយក្រែន។ (រូបថត៖ VOV) |
ទន្ទឹមនឹងនោះ វៀតណាមចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើន ការការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន ធានាតម្រូវការបន្ទាន់របស់ប្រជាជន ដែលរងផលប៉ះពាល់ដោយជម្លោះ ការពារ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។ វៀតណាម អំពាវនាវឲ្យអង្គការសហប្រជាជាតិ បណ្តាប្រទេស អង្គការ និងដៃគូអន្តរជាតិនានាបន្ត បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភ ប្រជាជនដែលរងផលប៉ះពាល់ដោយ ជម្លោះ ព្រមទាំងគាំទ្រចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហ ប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការស្វែងរកដំណោះស្រាយ។ វៀតណាមបញ្ជាក់នូវការត្រៀមខ្លួនជាស្រេច រួមវិភាគទានតាមសមត្ថភាពរបស់ខ្លួន ទៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងការកសាងនិងស្តារឡើងវិញនិងការជួយសង្គ្រោះនៅអ៊ុយក្រែន៕

