វៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលឆ្ពោះទៅបញ្ឈប់ពលកម្មកុមារ (រូបថតឧទាហរណ៍)

វេទិកានេះរួមចំណែកក្នុងការអនុវត្តគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅមាត្រា៨.៧ នៃរបៀបវារៈឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិស្តីពីការបញ្ចប់ទម្រង់ពលកម្មកុមារ។ នេះក៏ជាសកម្មភាពមួយដើម្បីរំលឹកខួបលើកទី១០០ នៃការបង្កើត អង្គការ ILO ផងដែរ។

ថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Nguyen Thi Ha បានសង្កត់ធ្ងន់ថាវេទិកាជួយជ្រោមជ្រែងទិវាបង្ការនិងប្រឆាំងនឹងពលកម្មកុមារពិភពលោក (ថ្ងៃទី ១២ ខែមិថុនា) ក្រោមប្រធានបទដូចពោលខាងលើនេះ មានអត្ថន័យជាក់ស្តែងនៅពេលពិភពលោកប្តេជ្ញាអនុវត្តការបង្ការបញ្ហាពលកម្មកុមារ ព្រមទាំងអនុវត្តគោលដៅនៃការអភិវឌ្ឍប្រកបដោយ ចីរភាព ដើម្បីធានាថាកុមារមានអនាគតកាន់តែល្អប្រសើរឡើយ៕