ទិដ្ឋភាពនៃសិក្សាសាលា (TTXVN)

នៅទីនេះ អង្គប្រជុំបានពិភាក្សាលើការអនុវត្តការសន្យាអំពីពលកម្ម ក្នុង CPTPP និង EVFTA ដំណើរការផ្ដល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ILO និងធ្វើវិសោធនកម្ម បំពេញបន្ថែមលើច្បាប់ការងារជាដើម។

យោងតាមលោក Doan MauDiep អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ក្រសួងកំពុងសិក្សាអំពីលទ្ធភាពផ្ដល់សច្ចាប័នលើអនុសញ្ញាចំនួន ៣ របស់ ILO សំដៅបង្ហាញការសន្យាអំពីពលកម្មរបស់វៀតណាម។ ទន្ទឹមនឹងនេះ ក្រសួង ការងារយុទ្ធជនពិការនិងសង្គមកិច្ចក៏បានផ្សព្វផ្សាយការសន្យាអំពីពលកម្មក្នុង CPTPP និង EVFTA ព្រមទាំងធ្វើវិសោធនកម្មលើច្បាប់ការងារផងដែរ៕