តាមរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The បានអោយ ដឹងថា នាចុងឆ្នាំ២០១៨ ក្រសួងនេះនឹងសម្រេច១០០%នៃផែនការដែលរដ្ឋា ភិបាលបានប្រគល់ជូន ដោយអនុវត្តន៍បែបបទរដ្ឋបាលទាំង៧៥នៃវិស័យគមនា គមន៍តាមយន្តការបញ្ជរតែមួយជាតិនិងបញ្ជរតែមួយអាស៊ាន។ ថ្លែងមតិនៅជំនួប នេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានលើកសំណើថា៖

“ខ្ញុំស្នើអោយក្រសួងគមនាគមន៍ដឹកជញ្ជូនបន្តត្រួតពិនិត្យលើឯកសារច្បាប់ស្ដីពីការគ្រប់គ្រងដើម្បីអាចកាត់បន្ថយបរិមាណមុខទំនិញដែលមិនបាច់ត្រួតពិនិត្យមុនពេលឆ្លងដែន សំដៅសម្រួលពាណិជ្ជកម្មក៏ដូចជាបង្ការប្រឆាំងការលួចបន្លំ ពាណិជ្ជកម្មផងដែរ”៕