![]() |
ថ្នាក់ដឹកនាំវៀតណាមបានសម្ដែងជំនឿជាក់ថា កម្ពុជានឹងមានរដ្ឋសភានិង រាជរដ្ឋាភិបាលថ្មីយ៉ាងឆាប់ៗ ដើម្បីដឹកនាំប្រជាជនក្នុងបុព្វហេតុកសាងប្រទេស កម្ពុជាប្រកបដោយសុខសន្តិភាព ស្ថិរភាពនិងវិបុលភាព ជាមួយតួនាទីនិងឋានៈកាន់តែ ខ្ពស់នៅក្នុងតំបន់និងលើពិភពលោក។ ថ្នាក់ដឹកនាំវៀតណាមក៏ជឿជាក់យ៉ាងមុត មាំថា ទំនាក់ទំនងក្នុងនាមជាអ្នកជិតខាងល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ច សហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ ចីរភាព និងយូរអង្វែងរវាងវៀតណាមនិង កម្ពុជា នឹងកាន់តែបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លាដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំរួមវិភាគទានយ៉ាងសកម្មសំរាប់សហគមន៍ អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពក្នុងតំបន់ និងលើពិភពលោក។
មុននោះ នារសៀលថ្ងៃទី២៩ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានហៅទូរស័ព្ទអបអរសាទរនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន និងគណៈបក្សប្រជាជនកម្ពុជា អំពីលទ្ធផលដ៏ល្អប្រសើរជា ជំហានដំបូង។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh ក៏បានផ្ញើរលិខិតអបអរសាទរជូនទៅទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ផងដែរ៕

