លោក David DS Moon បានអោយដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីគឺស្ដែងចេញពីគោលជំហរអភិវឌ្ឍន៍តួនាទីរបស់កីឡាករតាមរយៈការបង្កើតនិងអភិវឌ្ឍគណៈកម្មាធិការកីឡាករចំណុះគណៈកម្មាធិការអូឡាំពិកជាតិ។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមានគោលបំណងចង់អនុវត្តន៍ គម្រោងការណ៍បណ្ដុះបណ្ដាលកីឡាករសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ កីឡាករអាចចាប់អាជីពថ្មីក្រោយពេលបញ្ចប់ការប្រកួត៕