លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។(រូបថត៖ Thanh Tuan/VNA) |
ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា ការផ្លាស់ប្ដូរថាមពល ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាផ្លូវជៀសមិនរួចសម្រាប់វៀតណាមដើម្បីសម្រេចបានការអភិវឌ្ឍប្រកប ដោយចីរភាព។ ដូច្នេះហើយ វៀតណាម និងដៃគូអន្តរជាតិបានបង្កើតភាពជាដៃគូក្នុង ការផ្លាស់ប្តូរថាមពលដោយសមភាព (JETP) ដើម្បីកៀរគរថវិកាដំបូងចំនួន ១៥,៥ ពាន់លានដុល្លារក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ដើម្បីបម្រើកិច្ចខិតខំប្រឹងប្រែង ផ្លាស់ប្តូរថាមពលរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យដៃគូអន្តរជាតិ អនុវត្តន៍ការសន្យា ហើយផ្តល់ធនធាន ហិរញ្ញវត្ថុ ដូចជាផ្ដល់ជំនួយឥតសំណង កសាង សមត្ថភាព ចែករំលែកភាពជឿនលឿន ការស្រាវជ្រាវអំពីសក្តានុពលនៃថាមពលក កើតឡើងវិញ ជួយគាំទ្រនិងវិនិយោគក្នុងកម្មវិធី គម្រោងនានាដែលរួមចំណែកក្នុងការ ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជួយវៀតណាមអាចសម្រេចបានគោលដៅ ខាងអាកាសធាតុរបស់ខ្លួន៕

