|
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុង ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកឲ្យកាន់តែ ជាក់ស្ដែង ស៊ីជម្រៅ និងស្ថិរភាពបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការគោរពឯក រាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ហើយរួមគ្នាឆ្ពោះទៅរកកម្រិតថ្មីនៃ ទំនាក់ទំនងនៅពេលមានលក្ខខណ្ឌអំណោយផល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោល បំណងថា សហរដ្ឋអាមេរិកនឹងបន្តបង្ហាញការសន្យាយ៉ាងខ្លាំងក្លាចំពោះការគាំទ្រមជ្ឈ ភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក និងភាពជាដៃគូមេគង្គ-អាមេរិក។ រីឯខ្លួនវិញ វៀតណាមកំពុងខិតខំ ប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់លើគ្រប់ទិដ្ឋភាពក្នុងការជំរុញកំណើនបៃតង និងឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តការសន្យារបស់ខ្លួននៅ COP26; ចាត់ទុក គោលដៅនៃការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធ "សូន្យ" និងការប្តូរពីថាមពល ហ្វូស៊ីលទៅជាថាមពលស្អាត និងកកើតឡើងវិញ គឺជានិន្នាការអភិវឌ្ឍដែលមិន អាចជៀសរួចរបស់ពិភពលោក ក៏ដូចជាសម្រាប់វៀតណាមផងដែរ។

