![]() |
ជាក់ស្តែងគឺ ឆ្នាំនេះក្រុមសិស្សវៀតណាមមានសមាជិកចំនួន ១៥ នាក់ មកពីសាលាហាណូយ - Amsterdam ដែលជាតំណាងចូលរួម IMC 2019 ក្នុងវិញ្ញាណសារសម្រាប់សិស្សអាយុក្រោម ១៤ ឆ្នាំ និងចាប់ពីអាយុ ១៤ ដល់១៧ ឆ្នាំ។ ក្នុងការប្រកួតជាបុគ្គល ក្រុម វៀតណាមឈ្នះពានរង្វាន់មាសចំនួន ៤, រង្វាន់ប្រាក់ចំនួន ៥ និងរង្វាន់លើកទឹកចិត្ត ១។ ផ្នែកនៃការប្រកួតប្រជែងតាមក្រុម គឺគណៈប្រតិភូវៀតណាម ទទួលបានពានរង្វាន់ជើងឯកចំនួន ២, ពានរង្វាន់លេខ១ចំនួន១ និងពានរង្វាន់ទី ២ ចំនួនពីរផងដែរ។
ក្រៅពីបានជាប់ក្នុង Top 5 នៃពិភពលោកនេះ ក្រុមសិស្សវៀតណាមក៏ស្ថិតក្នុងចំណោមបេក្ខជនមួយចំនួន ដែលអាចអាននិងធ្វើវិញ្ញាណសារផ្ទាល់ជាភាសាអង់គ្លេសដោយមិនត្រូវការអ្នកបកប្រែឡើយ។
ក្រៅពីការប្រកួតប្រជែងជាលក្ខណៈបុគ្គលនិងជាក្រុមមក គណៈប្រតិភូវៀតណាមបានចូលរួមក្នុងសកម្មភាពក្រៅវាលជាច្រើន ដូចជាចូលរួមការលេងល្បែងល្បេងប្រាជ្ញា puzzle challenge ធ្វើដំណើរកម្សាន្តនិងចូលរួមផ្លាស់ប្តូរវប្បធម៌ជាដើម៕

