អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Do Hung Viet ទទួលជួបលោក Surya Deva អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិអភិវឌ្ឍន៍។ (រូបថត៖ TTXVN) |
រីឯខ្លួនវិញ អ្នករាយការណ៍ពិសេស លោក Surya Deva បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គ ការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៥ និងការចូលរួមប្រកបដោយ ទំនួលខុសត្រូវ និងសកម្មនៅក្នុងយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ អំពីសិទ្ធិមនុស្ស (UPR)។ អ្នករាយការណ៍ពិសេសបានសម្តែងគោលបំណងចង់ឲ្យ វៀត ណាមបន្តពង្រីកតួនាទីរបស់ខ្លួននៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយរួមចំណែកជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិអភិវឌ្ឍន៍នៅវៀត ណាម ក៏ដូចជាលើពិភពលោកផងដែរ៕

