ថ្លែងមតិក្នុងសម័យប្រជុំកាលពីថ្ងៃទី១៣ ខែកុម្ភៈ អគ្គទីប្រឹក្សា លោក Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានអះអាងថា វៀតណាមគាំទ្រចំពោះគោលជំហរក្នុងការជំរុញការងារប្រកប ដោយចីរភាពក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសាមគ្គីភាព ដោយចាត់ទុកថា នេះជាកត្តាសំខាន់ដែលរួមចំណែកដល់ការពន្លឿនការសម្រេចរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ វៀតណាមដាក់ប្រជាជនជាចំណុច កណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍ ដោយផ្តោតលើការជួយឧបត្ថម្ភមុខសញ្ញាងាយ រងគ្រោះ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល លើកកំពស់ ជំនាញ សមត្ថភាពរៀនសូត្រដោយខ្លួនឯង និងការសម្របខ្លួនសម្រាប់ពលករ ដើម្បី បំពេញតម្រូវការនៃបរិបទថ្មី។ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិដើម្បីជំរុញសិទ្ធិមានការងារធ្វើប្រកបដោយចីរភាពរបស់ពលករ ដោយចាត់ទុកថា នេះជាអាទិភាពមួយ ក្នុងចំណោមអាទិភាពរបស់វៀតណាមក្នុងអំឡុងអាណត្តិជាសមាជិកក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិដំណាក់កាល ២០២៣-២០២៦៕
វៀតណាមដាក់ប្រជាជនជាចំណុចកណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព
(VOVWORLD) - វៀតណាមដាក់ប្រជាជនជាចំណុច កណ្ដាលនៃគោលនយោបាយអភិវឌ្ឍន៍ ដោយផ្តោតលើការជួយឧបត្ថម្ភមុខសញ្ញាងាយ រងគ្រោះ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល លើកកំពស់ ជំនាញ សមត្ថភាពរៀនសូត្រដោយខ្លួនឯង និងការសម្របខ្លួនសម្រាប់ពលករ ដើម្បី បំពេញតម្រូវការនៃបរិបទថ្មី។
