វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនៅ Surabaya ប្រទេសឥណ្ឌូណេស៊ី

ក្នុងថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ក៏បានផ្ញើរសារចែករំលែកទុក្ខជាមួយរដ្ឋមន្រ្តីការបរទេស ឥណ្ឌូណេស៊ីលោក Retno Marsudi ផងដែរ។

នាថ្ងៃទី១៤ ខែឧសភា ឆ្លើយសំនួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់ វៀតណាមចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅទីក្រុង Surabaya (ប្រទេសឥណ្ឌូនេស៊ី) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថាវៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយ ប្រហារភេរវកម្មនាពេលថ្មីៗនេះ ហើយសូមចូលរួម ចែករំលែកទុក្ខយ៉ាងជ្រាល ជ្រៅចំពោះ រដ្ឋាភិបាលឥណ្ឌូនេស៊ី និង ក្រុមគ្រួសារជនរងគ្រោះផងដែរ។ វៀតណាមគាំទ្ររដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការខិតខំប្រឹងប្រែងទប់ទល់នឹងអំពើភេរវកម្មហើយជឿជាក់ថាជនរួមគំនិតនៃការវាយប្រហារនេះ នឹងត្រូវបាន ផ្តន្ទាទោសដាច់ខាត៕