នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh (អាវស) ជួបធ្វើការជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតប្រទេសសមាជិក EU សមាគមន៍ធុរកិច្ចអឺរ៉ុប (Eurocham) និងតំណាង សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសអឺរ៉ុបមួយចំនួននៅវៀតណាម។ (រូបថត៖ sggp.org.vn) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយសម្រួលនិងរួមដំណើរ ដើម្បីសហគ្រាស EU វិនិ យោគ ធ្វើអាជីវកម្មបានយ៉ាងងាយស្រួលនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមាន បំណងថា ប្រទេស EU នឹងជួយគាំទ្រ បង្កលក្ខណៈសម្រាប់សហគ្រាសវៀតណាម បោះទុនចូលវិស័យនានាដែល EU មានតម្រូវការ បង្កើតជាបណ្ដើរៗតុល្យភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
“កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មបាននិងកំពុងជាសសរស្តម្ភ និងជា កម្លាំងចលករដ៏ខ្លាំងក្លាចំពោះទំនាក់ទំនងវៀតណាម-EU។ នេះជាការគួរឲ្យសប្បាយ ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅ របស់ប្រជាជន ខឿនសេដ្ឋកិច្ចនៃប្រទេសសមាជិក EU នានាក៏ដូចជាវៀតណាមផង ដែរ។ យើងខ្ញុំក៏កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងជម្ងឺរាតត្បាតក្នុងពេលឆាប់បំផុតតាម ដែលអាចធ្វើទៅបាន ដើម្បីយើងបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម-EU ឡើង កំពស់ថ្មីជាក់ស្ដែងជាង និងមានប្រសិទ្ធភាពជាង”។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងការចែករំលែកនិងការ យោគយល់ជាមួយការលំបាករបស់សហគ្រាសនៅវៀតណាម នៅចំពោះមុខការវិវឌ្ឍន៍ ដ៏ស្មុគស្មាញនៃជម្ងឺកូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះត្រឹមតែជាការ លំបាកបណ្ដោះអាសន្នប៉ុណ្ណោះហើយវៀតណាមកំពុងខិតខំអនុវត្តន៍ដំណោះស្រាយជា ច្រើនដើម្បីគ្រប់គ្រងនិងរុញថយជម្ងឺរាតត្បាត។
បណ្ដាឯកអគ្គរដ្ឋទូត និងតំណាងសហគ្រាស EU បានវាយតម្លៃខ្ពស់ចំពោះការ រៀបចំជំនួបធ្វើការនេះ ដើម្បីផ្លាស់ប្ដូរពីវិធានការដោះស្រាយការលំបាក ការជំពាក់ ជំពិនក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ដឹកជញ្ជូននិងធ្វើចរាចរណ៍ទំនិញ ព្រមទាំង ចាត់ទុកថាវៀតណាមនៅតែជាទីផ្សារវិនិយោគគួរឲ្យទាក់ទាញដោយមានសក្ដានុពល អភិវឌ្ឍដ៏ខ្លាំងក្លានាពេលខាងមុខ។ ភាគី EU ក៏បានបញ្ជាក់ពីបំណងចង់បន្តជំរុញ អភិវឌ្ឍថែមទៀតនូវប្រតិបត្តិការវិនិយោគ អាជីវកម្មយូរអង្វែងនៅវៀតណាមផងដែរ។
នៅជំនួបធ្វើការនេះដែរ សមាគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាម បានប្រគល់ជូនក្រសួងសុខាភិបាល វៀតណាមកញ្ចប់ជំនួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃ៤០ពាន់លានដុង៕

