នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) នៅក្នុងជំនួបជាមួយទេសាភិបាលធនាគារឡាវលោក Sonexay Sitphayxay (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការរវាងធនាគាររដ្ឋវៀតណាមជាមួយធនាគារជាតិឡាវនាពេលកន្លងទៅ ព្រម ទាំងបញ្ជាណែនាំអោយផ្នែកធនាគារ វៀតណាមបន្តសហប្រតិបតិ្តការនិងជួយ ឧបត្ថម្ភយ៉ាងសកម្មសម្រាប់ផ្នែកធនាគារឡាវ តាមរយៈការបញ្ជូនអ្នកជំនាញ ឆ្នើមៗទៅឡាវ ផងដែរ។

រីឯខ្លួនវិញ ទេសាភិបាលធនាគារជាតិឡាវលោក Sonexay Sitphayxay បាន សម្ដែងនូវគោលបំណងចង់បន្តទទួលបានការជួយឧបត្ថម្ភ ការចែករំលែកបទ ពិសោធន៍ពីភាគីវៀតណាម ជាពិសេសគឺក្នុងវិស័យហិរញ្ញវត្ថុ ធនាគារតែម្ដង៕