ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី១១ថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ។ (រូបថត៖ VNA) |
មុននោះ នាថ្ងៃទី ២៣ ឧសភា លោករដ្ឋមន្ត្រី To Lam បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិគ្រោះយោបល់លើកទី៣ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ទទួលបន្ទុកសន្តិសុខនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-រុស្ស៊ី។ នៅទីនេះ លោករដ្ឋមន្ត្រី To Lam បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី គាំទ្ររុស្ស៊ីក្នុងការពង្រីកតួនាទីនៅតំបន់ និងការ ពង្រឹងទំនាក់ទំនងអាស៊ាន-រុស្ស៊ី; គាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង អង្គការនានា ដែលរុស្ស៊ីមានតួនាទីជាសសរស្តម្ភដ៏សំខាន់ដូចជា សហភាពសេដ្ឋកិច្ច អាស៊ី-អឹរ៉ុប (EAEU) ក្រុមប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញឈានមុខគេលើ ពិភពលោក (BRICS) អង្គការសហប្រតិបត្តិការសៀងហៃ (SOC)។ វៀតណាមសន្យា សម្របសម្រួលយ៉ាងសកម្មជាមួយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន ដើម្បីរួមចំណែក ប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និង ពិភពលោក ដោយយកប្រជាជនជាមជ្ឈភាព គោលដៅ និងកម្លាំងចលករ៕

