រដ្ឋមន្រ្តី ក្រសួងអប់រំនិងបណ្ដុះបណ្ដាលលោក Nguyen Kim Son ឆ្លើយសំណួរដេញដោលរបស់សមាជិកសមាជិការដ្ឋសភា។ (រូបថត៖ VNA) |
“ក្នុងឆ្នាំ២០២១ ការបង្រៀននិងសិក្សាតាមប្រព័ន្ធអនឡាញមានទ្រង់ទ្រាយដ៏ ធំមិនធ្លាប់មានតាំងពីមុនមក។ នៅវៀតណាម ផ្នែកអប់រំបានឆ្លើយតបនឹងជម្ងឺរាត ត្បាតក្នុងលក្ខណៈដែលប្រទេសជាតិនៅតែជួបការលំបាកជាច្រើន។ បក្ស រដ្ឋ បាន យកចិត្តទុកដាក់ខ្ពស់ដល់ការផ្លាស់ប្ដូរឌីជីថលជាតិ ប៉ុន្តែការអនុវត្តមិនទាន់ស្មើរគ្នា នៅឡើយ។ យោងតាមការធ្វើស្ថិតិបានបង្ហាញថា សិស្សានុសិស្សចំនួនជិត១,៩លាន នាក់មិនមានឧបករណ៍ដើម្បីសិក្សារៀនសូត្រ។ ក្នុងរយៈពេលយូរអង្វែង ចំណុចដ៏សែន សំខាន់គឺ ត្រូវវិនិយោគដើម្បីបង្កើតឡើងមូលដ្ឋានគ្រឹះដ៏ស៊ីសង្វាក់គ្នា មានទ្រង់ទ្រាយ ធំល្មម និងប្រកបដោយចីរភាព។ តាមនោះ គួរតែវិនិយោគពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺកសាងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញថ្នាក់ជាតិ ដែលទាម ទារឲ្យមានការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ធំៗ។ បន្ទាប់មក គឺធ្វើស្ថាប័ន ភាវូបនីយកម្មនូវឯកសារមួយចំនួន កសាងមូលដ្ឋានទិន្នន័យធំល្មមដើម្បីធានាការ សិក្សាតាមប្រព័ន្ធអនឡាញ។ ហេតុដូច្នេះ ផ្នែកអប់រំកំពុងត្រៀមរៀបចំខាងមូលដ្ឋាន គតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងទម្រង់សាកពិសោធន៍ ផងដែរ”៕

