រូបថតឧទារហរណ៍

អនុវត្តតាមភារកិច្ចដែលត្រូវបាននាយករដ្ឋមន្ត្រីវៀតណាមប្រគល់ជូនស្តីពីការ កសាងយុទ្ធសាស្ត្រជាតិក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្រសួងផែនការនិង វិនិយោគវៀតណាមកំពុងជាមមាញឹកសិក្សាស្រាវជ្រាវគម្រោងការណ៍បង្កើត មជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីនូវភាពច្នៃប្រឌិតជាតិនិងកសាងបញ្តាញធនធានមនុស្ស អនុវត្តយុទ្ធសាស្ត្រជាតិសំរាប់បដិវត្តន៍ឧស្សាហកម្ម៤.០។ ប្រធាននាយកដ្ឋានទទួលផ្នែក សេដ្ឋកិច្ចជាតិនៃក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹង ថា៖

“ គំនិតបង្កើតឡើងមជ្ឈមណ្ឌលផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតបានក្លាយទៅជា ឱកាសល្អសំរាប់អ្នកជំនាញការក៏ដូចជាអ្នវិទ្យាសាស្ត្រមកវៀតណាមធ្វើការ។ ថវិកាសំរាប់ឲ្យមជ្ឈមណ្ឌលប្រតិបត្តិដែលមកពីប្រភពពីរគឺទី១គឺការ រួមវិភាគទាន របស់បណ្តាក្រុមហ៊ុនដែលទទួលផលប្រយោជន៍ពីលទ្ធផលនៃ មជ្ឈមណ្ឌល ស្រាវជ្រាវ និងទី២គឺមកពីសកម្មភាពនានាដែលគេបានបង្កើត ឡើងតំលៃនិង មានថវិកាដើម្បីមជ្ឈមណ្ឌលនេះបន្តដំណើរការផងដែរ៕