វៀតណាមវាយតំលៃខ្ពស់ចំពោះសក្កានុភាពរបស់វិនិយោគិនកូរ៉េខាងត្បូង

វៀតណាមមានគោលបំណងចង់ឲ្យវិនិយោគិនកូរ៉េខាងត្បូងចូលរួមយ៉ាងសកម្ម និងក្លាយទៅ ជាដៃគូយុទ្ធសាស្ត្រ ក្នុងដំណាក់កាលធ្វើភាគហ៊ុនវូបនីយកម្ម ក៏ដូចជា ការដោះស្រាយទុន របស់សហគ្រាសរដ្ឋនៅវៀតណាម។ លោក Dinh Tien Dung ស្នើឲ្យវិនិយោគិនកូរ៉េខាងត្បូង ជម្រុញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ដូចជា ចូលរួមយ៉ាងសកម្មក្នុងការវិនិយោគ ដោយប្រយោលចូលមកវៀតណាម ដើម្បីធ្វើឲ្យជាក់ស្តែងនូវសេចក្តីថ្លែងការណ៍របស់ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in មកកាន់វៀតណា នាខែមិនា ឆ្នាំ២០១៨ កន្លងទៅ៕