ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាអ្នកចិត្តខាងប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយចិន ដោយចាត់ទុកនេះជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងបរទេសរបស់វៀតណាម។ ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត (១៨ មករា ១៩៥០ - ១៨ មករា ២០២៥)។ បច្ចុប្បន្ននេះ គ្រប់ជាន់ថ្នាក់និងគ្រប់វិស័យនៃភាគីទាំងសងខាងកំពុងរៀបចំយ៉ាងសកម្មនូវសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗទាំងនេះ។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក He Wei។ រូបថត៖ VOV

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឱ្យឯកអគ្គរដ្ឋទូត He Wei បន្តយកចិត្តទុកដាក់ ធ្វើឲ្យស៊ីជម្រៅនិងរឹងមាំថែមទៀតទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន ជំរុញការផ្លាស់ប្តូររវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ក្រុមសមាជិកសភាស្ត្រី និងក្រុមសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ។ ជាមួយនឹងសក្ដានុពល គុណសម្បត្តិ និងឱកាសដ៏ធំធេងរបស់ប្រទេសទាំងពីរ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជឿជាក់ថា ទំនាក់ទំនងវៀតណាម-ចិននាពេលខាងមុខនឹងកាន់តែស៊ីជម្រៅ ទូលំទូលាយ និងជាក់ស្តែងថែមទៀត។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កំពស់ថ្មី។ លោកឯកអគ្គរដ្ឋទូត He Wei ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងសភាតំណាងប្រជាជនទូទាំងប្រទេសចិន និងរដ្ឋសភាវៀតណាមនឹងកាន់តែអភិវឌ្ឍន៍ថែមទៀត៕