អនុប្រធានរដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong (ខាងឆ្វេង) និងប្រធានរដ្ឋសភាស៊ែប៊ីលោកស្រី Maja Gojkovic (ខាងឆ្វេង) (រូបថត៖ VOV)

នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាស៊ែប៊ីលោកស្រី Maja Gojkovic អនុប្រធានរដ្ឋសភា វៀតណាមលោកស្រី Tong Thi Phong បានអះអាងថា វៀត ណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបតិ្តការ ជាមួយប្រទេសជាមិត្តភក្តិប្រពៃណីនានានៅក្នុងតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត ដែលក្នុងនោះមានប្រទេសស៊ែប៊ីផង។ លោកស្រីអនុប្រធានរដ្ឋសភាវៀត ណាមចាត់ទុកថា ប្រទេសទាំងពីរត្រូវការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វប្បធម៌និងការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន។ ទន្ទឹមនឹងនោះ បង្កើតឱកាស ពន្លឿនការជួបប្រាស្រ័យរវាងសហ គ្រាសនៃប្រទេសទាំងពីរ ស្វែងរកឱកាសសហប្រតិបតិ្តការថ្មី សំដៅនាំមកនូវផល ប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ ចំពោះកិច្ច សហប្រតិបតិ្តការសភា ភាគីទាំងពីរគួរតែបង្កើនសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ទៅវិញទៅមក សំដៅចែករំលែកក្នុងវិស័យនីតិបញ្ញត្តិ ឃ្លាំមើលនិងអនុវត្តច្បាប់ បង្កើតច្រករបៀងសម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ចំណែកឯប្រធានរដ្ឋសភាស៊ែប៊ីលោកស្រី Maja Gojkovic វិញ បានយល់ ស្របនឹងមតិរបស់អនុប្រធានរដ្ឋសភាវៀតណាម ស្ដីពីការជំរុញទំនាក់ទំនងសហ ប្រតិបតិ្តការរវាងប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរ។ លោកស្រី Maja Gojkovic បានអះអាងថា ស៊ែប៊ីមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀត ណាម ជាពិសេសគឺលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌និងការពារជាតិ។

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួបជាមួយប្រធានគណៈប្រតិភូអូស្ត្រាលី សមាជិកសភាលោកស្រី Lucy Wicks (រូបថត៖ VOV)

នាថ្ងៃដដែល នៅក្នុងជំនួបជាមួយប្រធានគណៈប្រតិភូអូស្ត្រាលី សមាជិកសភាលោកស្រី Lucy Wicks អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានអះអាងថា រដ្ឋសភាវៀតណាមមានគោលបំណងចង់សហប្រតិបតិ្ត ការជាមួយរដ្ឋសភាអូស្ត្រាលី ដំណើរការប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនានា ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។ វៀតណាមមានគោល បំណងថា អូស្ត្រាលីនឹងបន្តគាំទ្រចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាននិងយន្តការ នានាដឹកនាំដោយអាស៊ាន ព្រមទាំងសហការយ៉ាងស្អិតរមួតក្នុងបញ្ហាសមុទ្រខាង កើត រួមចំណែកធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់ផងដែរ។

រីឯខ្លួនវិញ ប្រធានគណៈប្រតិភូអូស្ត្រាលីលោកស្រី Lucy Wicks បានសម្ដែង នូវគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំបណ្ដុះបណ្ដាលនិងការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន។ ជាពិសេសគឺ អូស្ត្រាលីជានិច្ចកាលគាំទ្រហើយសន្យាជំរុញពាណិជ្ជ កម្មសេរី ក៏ដូចជាកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ៕