ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយ EU ក្នុងនោះមានវិស័យការពារជាតិ ព្រមទាំងបានសង្កត់ធ្ងន់ថា ក្រសួងការពារជាតិវៀតណាមមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមដើម្បីបន្តជំរុញទំនាក់ទំនងការពារជាតិរវាងភាគីទាំងពីរ។ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុបនៅឆ្នាំក្រោយ។

ចំណែកឯភាគី EU លោក Giorgio Aliberti សង្ឃឹមថា នៅក្នុងឆ្នាំ២០២០ កាន់ដំណែងប្រធានអាស៊ាន វៀតណាមនឹងបន្តគាំទ្រដល់សហភាពអឺរ៉ុប ដើម្បីចូលរួមក្នុងរចនាសម្ព័ន្ធការពារជាតិនិងសន្តិសុខនៅតំបន់អាស៊ី -ប៉ាស៊ីហ្វិក ក្នុងនោះមានយន្តការសន្និសីទថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកទូលាយ (ADMM +) ផងដែរ៕