នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខា ធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម តំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការ សហប្រជាជាតិ (ESCAP)។ (រូបថត៖ dangcongsan.vn) |
រីឯខ្លួនវិញ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងលេខាធិការប្រតិបត្តិ ESCAP បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសន្យារបស់វៀតណាម ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ ការអនុវត្តទំនាក់ទំនងភាពជាដៃគូក្នុងការបំប្លែងថាមពល សមធម៌ (JETP) និងការការផ្លាស់ប្តូរឌីជីថល។ លោកស្រី Armida ជឿជាក់ថា វៀត ណាមនឹងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្លាយជាគំរូដែលអាចចែក រំលែកបទពិសោធន៍សម្រាប់ប្រទេសជាច្រើនទៀត៕

