នាថ្ងៃទី២១ ខែកញ្ញា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពសាក ពិសោធន៍បច្ចេកវិទ្យា 5G ក្នុងក្របខ័ណ្ឌពិធីប្រកាសការផ្សាយបណ្ដាញរលក 5G ការដាក់អោយធ្វើអាជីវកម្មនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ប៉ែបយ៉ាង (IoT) និងមូលដ្ឋានគ្រឹះអភិវឌ្ឍសង្គមឌីជីថល។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅ អាគារ Viettel Complex នៅខ័ណ្ឌទី១០ ទីក្រុងហូជីមិញ។ នៅទីនេះ ប្រជាជន វៀតណាមបានចូលរួមសាកពិសោធន៍ដោយឥតគិតថ្លៃនូវប្រព័ន្ធ 5G ជាលើក ដំបូង។

មុននោះ កាលពីថ្ងៃទី១០ ខែកញ្ញា ក្រុមហ៊ុន Viettel បានប្រកាសថា បាន សម្រេចរួចរាល់ការគ្របដណ្ដប់បណ្ដាញ 5G នៅសង្កាត់ទី១២ ខ័ណ្ឌទី១០ ទីក្រុង ហូជីមិញ ហើយអនុញ្ញាតអោយមហាជនបានសាកពិសោធន៍ដោយឥតគិតថ្លៃនូវ កម្មវិធីមួយចំនួនដោយឈរលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យា 5G ជាលើកដំបូង នៅវៀតណាម៕