នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅពិធីប្រគល់ពានរង្វាន់ VinFuture។ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅពិធីប្រគល់ពានរង្វាន់ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ពានរង្វាន់ VinFuture គឺសំដៅលើកតម្កើងរាល់តម្លៃវិទ្យាសាស្ត្រ ដែលរួមវិភាគទានសម្រាប់មនុស្សលោក ក៏ដូចជាលើកតម្កើងអ្នកវិទ្យាសាស្ត្រដែល បានធ្វើការសិក្សាស្រាវជ្រាវទាំងយប់ទាំងថ្ងៃ ដោយប្រាជ្ញាវាងវៃដាច់គេ ក្រអៅបេះដូង ក្លៀវក្លានិងសេចក្ដីប្រាថ្នាលះបង់សម្រាប់មនុស្សជាតិ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖
“នៅវៀតណាម ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ត្រូវបានកំណត់ថា ជាគោល នយោបាយជាតិជួរមុខ ជាការបោះជំហានយុទ្ធសាស្ត្រមួយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គម។ ការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព ពឹងផ្អែកភាគច្រើនលើវិទ្យា សាស្ត្របច្ចេកវិទ្យា នវានុវត្តភាពនិងការផ្លាស់ប្ដូរឌីជីថល។ រដ្ឋកំពុងជំរុញខ្លាំងការបង្កើត យន្តការ គោលនយោបាយនានាដើម្បីនាំវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្លាយជាគោលដៅ និងកម្លាំងចលករដ៏សំខាន់យ៉ាងពិតប្រាកដ ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាតិឲ្យកាន់តែខ្លាំងមាំមួននិងវិបុលភាព។ ការជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្ត ភាពក៏ជាគោលជំហរដ៏ធំដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមចំពោះសហ គមន៍អន្តរជាតិក្នុងបរិបទសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនាបច្ចុប្បន្នផងដែរ”។
នៅពិធី តាងនាមគណៈចាត់តាំង នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានអញ្ជើញប្រគល់ពានរង្វាន់ធំ (VinFuture Grand Prize) ជូន អ្នកវិទ្យាសាស្ត្រចំនួន៣រូប គឺលោកស្រី Katalin Kariko លោក Drew Weissman (អាមេរិក) និងលោក Pieter Cullis (កាណាដា) ជាមួយនឹងបច្ចេកវិទ្យា mRNA ដែល ជួយបង្កើតវ៉ាក់សាំងការពារជម្ងឺរាតត្បាតកូវីដ-១៩ប្រកប ដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ពានរង្វាន់ VinFuture បានចូលរួមចំណែកនាំវៀតណាមក្លាយជា គោលដៅថ្មីនៃវិទ្យាសាស្ត្របច្ចេកវិទ្យាពិភពលោក ព្រមទាំងបង្កើតឱកាស និងទំនាក់ ទំនងសហប្រតិបត្តិការដោយផ្ទាល់រវាងអ្នកវិទ្យាសាស្ត្រអន្តរជាតិនិងវៀតណាម៕

