នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP/Quang Hiếu)

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះមានការចូលរួមរបស់តំណាងជាង ៧០០ នាក់ ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មជ្ឈឹមនានា ខេត្ត ក្រុងចំនួន ១៩ នៅតំបន់ភាគកណ្ដាល និង Tay Nguyen អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អង្គការអន្តរជាតិប្រចាំនៅវៀតណាម និងសហគ្រាស វិនិយោគិននានា។ នៅទីនេះ អង្គប្រជុំបានលើកសំណើរចំនួន ៣០ ជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងក្រសួង ស្ថានប័នពាក់ព័ន្ធនានា អំពីការអភិវឌ្ឍទេសចរណ៍នៅតំបន់ ភាគកណ្ដាល និង Tay Nguyen។

នៅក្នុងកិច្ចប្រជុំនេះ មានគម្រោងចំនួន ១៨ របស់វិនិយោគិនចំនួន ១៥ រូប ត្រូវបានប្រគល់សេចក្ដីសម្រេចស្ដីពីគោលការណ៍វិនិយោគ ដោយមានទុនចុះបញ្ជីសរុប ជាង ២៨ លានលានដុង ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការយុទ្ធសាស្ត្រចំនួន ៤ ក៏ដូចជាប្រព្រឹត្តិទៅជំនួបរវាងថ្នាក់ដឹកនាំខេត្ត ក្រុង ជាមួយសហគ្រាស និងរវាងសហគ្រាស ជាមួយសហក្រាស សំដៅស្វែងរកឱកាសធ្វើអាជីវកម្ម និងវិនិយោគផងដែរ៕