![]() |
អញ្ជើញថ្លែងមតិក្នុងពិធីនេះលោក Nguyen Quoc Tri អគ្គនាយកនៃអគ្គនាយកដ្ឋានរុក្ខកម្មបានសង្កត់ធ្ងន់ថា៖
"អនុវត្តឲ្យបានព្រមៗគ្នានូវដំណោះស្រាយពីប្រភពវត្ថុធាតុដើមទៅដល់បច្ចេក វិទ្យា ទីផ្សារហើយពិតជាទទួលបាន៩ពាន់លានដុល្លារអាមេរិក។ទីផ្សារនៃបណ្តា ប្រទេសមានការប្រែប្រួលជាប្រចាំហើយប្រភពវត្ថុធាតុដើមចំពោះសហគ្រាសនាពេលបច្ចុប្បន្នមិនទាន់បែងចែកតំបន់ងាយរងហានិភ័យដើម្បីជៀសវាងពីការនាំ ចូលពីបណ្តាប្រទេសទាំងនោះ។ទន្ទឹមនឹងនេះដែរអង្គភាពក៏មិនយល់ច្បាស់អំពីបទប្បញ្ញត្តិនៃប្រទេសដែលប្រទេសខ្លួននាំចេញនោះទេ។ហេតុដូច្នេះហើយនាយកដ្ឋានយើងខ្ញុំនឹងរួមដំណើរជាមួយសហគ្រាសនានាដើម្បីដោះស្រាយបញ្ហាទាំងនេះ ។ "
បច្ចុប្បន្ននេះគ្រឿងសង្ហារឹមវៀតណាមបាននាំចេញទៅកាន់ប្រទេសនិងដែនដី ចំនួនជាង ១០០ ក្នុងនោះមានទីផ្សាសំខាន់ៗដូចជា អាមេរិក អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូងនិងចិន។ ការនាំចេញផលិតផលព្រៃឈើស្រូបយកជាង១/៥នៃតម្លៃ ការ នាំចេញសរុបក្នុងវិស័យកសិកម្មទាំងមូល។

