ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ THX/TTXVN)

លោក Sondland បានសារភាពថា មាន“ការដោះដូរទៅវិញទៅមក” នៅក្នុងការស្នើឱ្យអ៊ុយក្រែនស៊ើបអង្កេតកូនប្រុសរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជាគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ។ ក្នុងពេលនោះ ប្រតិកម្មតបទៅនឹងសេចក្តីថ្លែងរបស់លោក Sondland ប្រធានាធិបតីអាមេរិកលោក Trump បានអះអាងថាលោកមិនស្គាល់ឯកអគ្គរដ្ឋទូតរូបនេះទេ។ ខណៈពេលដែល ក្រសួងការបរទេសអាមេរិក បានបដិសេធការចោទប្រកាន់របស់លោក Sondland ចំពោះលោក Mike Pompeo ហើយឧបការីរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានអះអាងថាមិនដែលធ្វើសន្ទនាជាមួយលោក Sondland អំពីបញ្ហាផ្តល់ជំនួយឧបត្ថម្ភខាងយោធាជូនដល់ប្រទេសអ៊ុយក្រែននោះឡើយ៕