រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានជួបពិភាក្សាការងារជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា - ប៉ាស៊ីហ្វិក។ |
លោករដ្ឋមន្ត្រីបានស្នើឱ្យ WB បន្ត សម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី វៀតណាម និងខេត្ត/ក្រុង នានាដើម្បីអនុវត្តន៍គម្រោងផ្គត់ផ្គង់អគ្គីសនីនៅតាមជនបទ តំបន់ព្រៃភ្នំ និងកោះសមុទ្រ ដំណាក់កាល ២០២១ - ២០២៥។ ចំណែកលោកស្រី Manuela V. Ferro មានបំណងចង់រួមដំណើរជាមួយវៀត ណាមក្នុងការអនុវត្តផែនការអគ្គីសនីទី ៨ ហើយបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ គម្រោងផ្លាស់ប្តូរថាមពល ជាពិសេសគម្រោងថាមពលកកើតឡើងវិញ៕

