|
ថ្លែងមតិទៅកាន់អ្នកសារព័ត៌មានមុនពេលកិច្ចប្រជុំនេះប្រព្រឹតិ្តទៅ លោកប្រធានាធិបតីអាមេរិកបានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ល្អមួយនិងបញ្ហាជាច្រើនទៀត។ វីឯខ្លួនវិញ លោកស្រី von der Leyen បានអះអាងថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបជា “មិត្តល្អ”។
លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរំពឹងថា នឹងចូលរួមប្រជុំជាច្រើនជាមួយមេដឹកនាំពិភពលោកនៅពេលចូលរួម WEF 2020 នៅប្រទេសស្វីស។ យោងតាមសេចក្ដីប្រកាសរបស់សេតវិមាន ក្រៅពីប្រធាន EC លោកប្រធានាធិបតី Trump ក៏នឹងជួបជាមួយអ្នកស្ថាបនិក WEF គឺលោក Klaus Schwab ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih ប្រធានាធិបតីប៉ាគីស្ថានលោក Imran Khan និងប្រធានាធិបតីស្វីសលោកស្រី Simonetta Sommaruga ផងដែរ៕

