នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក Tarik Jasarevic បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការផ្តល់ប្រេងឥន្ធនៈដល់មន្ទីរពេទ្យនេះ ដើម្បីអាចរក្សាសេវាសង្គ្រោះអាយុជីវិតឲ្យអ្នកជំងឺ។ ដូច្នេះ WHO កំពុងខិតខំប្រឹងប្រែងដើម្បីចូលទៅកាន់មន្ទីរពេទ្យ Nasser ។
មុននោះ នៅថ្ងៃទី១៥ ខែកុម្ភៈ កងទ័ពអ៊ីស្រាអែលបានប្រកាសបើកការវាយឆ្មក់លើមន្ទីរពេទ្យ Nasser ព្រោះគេជឿថា ខ្មាន់កាំភ្លើងរបស់ចលនាអ៊ីស្លាមហាម៉ាសកំពុងលាក់ខ្លួននិងចាប់ចំណាប់ខ្មាំងក្នុងមន្ទីរពេទ្យនេះ។
នៅក្នុងការវិភិវឌ្ឍន៍មួយផ្សេងទៀត អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កាលពីថ្ងៃទី ១៦ ខែកុម្ភៈ បានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich (អាល្លឺម៉ង់)។ នៅទីនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួន ហើយមានកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងនៅតំបន់ហ្គាហ្សា។ អនុប្រធានាធិបតីអាមេរិកក៏បានសង្កត់ធ្ងន់ថា សន្តិសុខរបស់អ៊ីស្រាអែលគួរតែត្រូវបានធានា ប្រជាជនប៉ាឡេស្ទីនមិនត្រូវបង្ខំឱ្យចាកចេញពីតំបន់ហ្គាហ្សា ហើយពួកគេត្រូវមានសិទ្ធិសេរីភាព សន្តិសុខ និងសិទ្ធិស្វ័យសម្រេច៕
