![]() |
ក្នុងសេចក្ដីប្រកាសមួយ ដែលត្រូវបាននាំចេញនៅក្នុងសន្និសីទនិទាឃរដូវនៃមូលនិធិអន្តរជាតិ (IMF) និង WB នោះ លោក Azevedo បានព្រមានថា "ការដួលរលំនៃទំនាក់ទំនងពាណិជ្ជកម្ម រវាងសមាជិកនានា អាចធ្វើឲ្យរាំងស្ទះនៃសន្ទុះងើបឡើងវិញ" ដែលត្រូវបានកត់សម្គាល់នាប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគំរាមកំហែងដល់ការបើកទូលាយសេដ្ឋកិច្ច និងប៉ះពាល់ដល់ការងារធ្វើយ៉ាងខ្លាំងក្លា"។ លោករូបនេះក៏បានឲ្យដឹងទៀតថា៖ប្រទេសក្រីក្រនានានឹងត្រូវរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមពាណិជ្ជកម្មផងដែរ៕

