មានលទ្ធភាពថ្នាក់ដឹកនាំ ស.ប.បកូរ៉េ លោក Kim Jong-Un នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊

លោក Kim Chang-son បានធ្វើដំណើរឆ្លងកាត់ទីក្រុងប៉េកាំង ទៅកាន់ទីក្រុងម៉ូស្គូនៅថ្ងៃទី ១៩ ខែមីនាកន្លងទៅ ហើយនាបច្ចុប្បន្នលោកនៅតែស្នាក់នៅក្នុងរដ្ឋធានីនេះរបស់ប្រទេសរុស្ស៊ី។ ក្រុមអ្នកជំនាញបានឲ្យដឹងថាដំណើរទស្សនកិច្ចនេះរបស់មន្ត្រីរូបនេះ បានសរឲ្យឃើញថា ស.ប.ព កូរ៉េ អាចនឹងត្រៀមខ្លួនរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំ Kim Jong-Un ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីលោកចូលកាន់តំណែង។ គួរបញ្ជាក់ថា លោក Kim Chang-son ជាមន្ត្រីទទួលបន្ទុកផ្នែកភ័ស្តុភារសំរាប់គ្រប់ដំណើរទស្សនកិច្ចនៅបរទេសរបស់ថ្នាក់ដឹកនាំ ស.ប.ប លោក Kim Jong-Un ៕