(រូបថត៖ Tapchitaichinh.vn)

ភារកិច្ច និងដំណោះស្រាយនៃយុទ្ធសាស្ត្រនេះគឺធ្វើការសុក្រឹតរបៀបរបប គោលនយោបាយច្បាប់ បទដ្ឋានបច្ចេកទេសអំពី Remote Sensing។ ដល់ឆ្នាំ២០២០ សុក្រឹតបញ្ជីរាយនាមសេវាកម្មសាធារណៈលើវិស័យ Remote Sensing និងយន្តការទទួល ចែករំលែកទិន្នន័យនិងព័ត៌មាន Remote Sensing។ អំពីយុទ្ធសាស្ត្រជំរុញខ្លាំងការប្រើប្រាស់ទិន្នន័យព័ត៌មាន និងផលិតផល Remote Sensing ៖ ផ្ដល់ព័ត៌មាន ទិន្នន័យ Remote Sensing ប្រកាសទិន្នន័យ Remote Sensing ជាប្រចាំ បង្កើនការរួមសហការ ចែករំលែកទិន្នន័យព័ត៌មាន និងផលិតផល Remote Sensing រវាងបណ្ដាស្ថាប័នគ្រប់គ្រងទិន្នន័យជាមួយក្រសួង ស្ថានប័ន តំបន់ អង្គការ និងបុគ្គលនានា ដែលមានតម្រូវការប្រើប្រាស់ ក៏ដូចជាជំរុញការប្រើប្រាស់ព័ត៌មាន ទិន្នន័យ និងផលិតផល Remote Sensing លើគ្រប់វិស័យផងដែរ៕