យុទ្ធនាការ “ចូរបោសសម្អាតសមុទ្រ” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា។ សកម្មភាពនេះជាភារកិច្ចស្នូលមួយក្នុងយុទ្ធនាការយុវ ជនស្ម័គ្រចិត្តនារដូវក្ដៅឆ្នាំ២០១៨ ដែលត្រូវបានគណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជន លាតត្រដាងអនុវត្តន៍ក្នុងទូទាំងប្រទេស។ ជាមួយសារថា “ចូរធ្វើសកម្មភាពចាប់ ពីការងារតូចតាចដើម្បីរីកសាយភាយទៅដល់សហគមន៍” យុទ្ធនាការនេះមាន សកម្មភាពដ៏សម្បូរបែបដូចជា៖ សម្អាតកាកសំណល់តាមឆ្នេរសមុទ្រ និងបង្កើត ក្រុមយុវជនស្ម័គ្រចិត្តការពារបរិស្ថានសមុទ្រ ជាដើម៕
យុវជនប្រមាណជាង៣០០នាក់ចូលរួមយុទ្ធនាការ “ចូរបោសសម្អាតសមុទ្រ” ឆ្នាំ២០១៨
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែសីហា នៅកំពង់ផែ Phu Hai ទីក្រុង Phan Thiet មជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយសម្ព័ន្ធយុវជខេត្ត Binh Thuan បានបំផុសយុទ្ធនាការ “ចូរបោសសម្អាតសមុទ្រ” ឆ្នាំ២០១៨ ដោយមានការចូលរួម របស់យុវជនប្រមាណជាង៣០០នាក់។
