![]() |
ក្នុងជំនួបនេះ លោក Ton Sinh Thanh បានអះអាងថាវៀតណាម និង ឥណ្ឌា ជាដៃគូដ៏សំខាន់នឹងគ្នា ហើយឥណ្ឌាកំពុងមានកិច្ចសហប្រតិបត្តិការ និងជួយ ឧបត្ថម្ភដល់វៀតណាម។ ទន្ទឹមនឹងនេះ លោកក៏បញ្ជាក់ដែរថា ឥណ្ឌាកំពុងតែ ពង្រីកការអប់រំដោយផ្តល់អាហារូបករណ៍ជាច្រើនសំរាប់និស្សិតបរទេស ជាពិសេសសំរាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមានវៀតណាម។ នេះគឺជាឱកាសល្អសម្រាប់និស្សិតដែលចង់សិក្សានិងស្វែងយល់ថែមទៀតអំពី ឥណ្ឌា ដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃភាគីទាំង២។
រីឯខ្លួនវិញ និស្សិតដែលចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនេះ បានឲ្យដឹងថាគេត្រូវបាន សិក្សានិងស្វែងយល់អំពីចំណេះដឹងជាច្រើនពីមិត្តភក្តិឥណ្ឌាក្នុងតំបន់តាមរយៈនោះបណ្តាមិត្តនឹងយកដឹងអំពីទឹកដីនិងមនុស្សឥណ្ឌា ក្នុងឱកាសនេះ និសិត្យទាំងនេះក៏គួរឱ្យចាប់អារម្មណ៍ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រទេសជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ដែរថាកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១ ដល់ ថ្ងៃទី ១១ ខែឧសភា៕

