![]() |
រីឯនៅប្រទេស វៀតណាមមានយុវវ័យមានចំនួន ជាងពាក់កណ្តាលបានស្ទង់មតិសុទ្ធតែមាន ទស្សនៈសុទិដ្ឋិនិយមអំពី ផលប៉ះ ពាល់នៃបច្ចេកវិទ្យាទៅលើការងារធ្វើ។ ប្រធាន និងជាស្ថាបនិក WEF លោក Klaus Schwab បានឲ្យដឹងថា៖
« មានមនុស្សជាច្រើនមានការបារម្ភអំពីបញ្ហាបាត់បង់ការងារ ខណៈដែល បដិវត្តន៍ឧស្សាហកម្មលើកទី៤កាន់តែអភិវឌ្ឍន៍ ក៏ប៉ុន្តែមានៅតែមាន ឱកាស សំរាប់ការងារធ្វើថ្មី សំខាន់គឺបុគ្គលនិមួយៗគប្បីត្រៀមខ្លួន ជាស្រេច ដោយបំពាក់ នូវជំនាញវិជ្ជាជីវៈចាំបាច់ផងដែរ។ ជំនាន់វ័យក្មេងនឹងក្លាយ ទៅជាមនុស្សសម្រប ខ្លួននិងអនុវត្តបច្ចេកវិទ្យាថ្មីលឿនបំផុត។សហគ្រាសចាប់ ផ្តើមធ្វើអាជីវកម្មដើរ តួនា ទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ននៃខឿនសេដ្ឋកិច្ចរបស់ ប្រទេសនីមួយៗ ពីព្រោះថានេះជាកម្លាំងចលករនៃបច្ចេកវិទ្យាថ្មី។
យោងទៅតាមការវាយតម្លៃអាស៊ានគឺជាទីផ្សារមានពលករវ័យក្មេងដែលមាន សក្តានុភាពនិងធនធានមនុស្សវ័យក្មេងកំពុងពង្រីកយ៉ាងធំទូលាយពីមួយថ្ងៃទៅ មួយថ្ងៃ៕

