ពិព័រណ៌ “Nam Dinh ផ្ដិតស្នាមជើងរបស់លោកប្រធានហូជីមិញ (រូបថត៖ VNA) |
នាថ្ងៃទី ១៤ ឧសភា នៅទីក្រុង Hai Phong មជ្ឈិមសម្ព័ន្ធយុវជនវៀតណាមបានសហការជាមួយសមាគមគ្រូពេទ្យវ័យក្មេងវៀតណាមរៀបចំ “ទិវាគ្រូពេទ្យវ័យក្មេងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍ឆ្នាំ ២០២៣”។ ដោយប្រធានបទ "ការផ្លាស់ប្តូរឌីជីថលក្នុងការស្ម័គ្រចិត្តថែទាំសុខភាពសហគមន៍" ទិវាបុណ្យនេះត្រូវបានរៀបចំឡើងជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាពិនិត្យសុខភាព ផ្ដល់ប្រឹក្សាសុខភាពសម្រាប់ប្រជាជន ធ្វើចលនាដល់យុវជនបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាដើម។ ទិវាបុណ្យថ្នាក់មជ្ឈឹម និងខេត្ត ក្រុងនានាបានដាក់ចេញគោលដៅទាក់ទាញការចូលរួមរបស់គ្រូពេទ្យវ័យក្មេងចំនួន ៦ ០០០ នាក់។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ក្នុងឱកាសខួបលើកទី ១៣៣ នៃទិវាកំណើតលោកប្រធានហូជីមិញ។
នាថ្ងៃទី ១២ ខែ ឧសភា នៅសារមន្ទីខេត្ត Nam Dinh បានប្រព្រឹត្តិទៅពិព័រណ៌ “Nam Dinh ផ្ដិតស្នាមជើងរបស់លោកប្រធានហូជីមិញ។ នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសខួបលើកទី១៣៣ នៃទិវាកំណើតលោកប្រធានហូជីមិញផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
