ប្រធានសហភាពពលកម្មទីក្រុងហាណូយ លោក Pham Quang Thanh ប្រគល់អំណោយបុណ្យតេត ដល់ពលករនៅក្រុមហ៊ុនភាគហ៊ុន Hanoi Plastic ។ (រូបថត៖ hanoimoi.com.vn) |
ក្នុងឱកាសបុណ្យតេតឆ្នាំ២០២៣ នេះ ធុរកិច្ចជាច្រើនក្នុងរដ្ឋធានីនឹងសម្របសម្រួលជាមួយសហជីព ដើម្បីអនុវត្តសកម្មភាពថែទាំសមាជិកសហជីព និងនិយោជិត តាមរយៈការចុះសួរសុខទុក្ខ និងផ្តល់អំណោយបុណ្យតេត; ជូនប្រាក់បៀវត្សរ៍, ប្រាក់រង្វាន់សម្រាប់បុណ្យតេត; ឧបត្ថម្ភមធ្យោបាយដឹកជញ្ជូនដល់កម្មករនិយោជិត វិលត្រឡប់ទៅស្រុកកំណើត អំណរបុណ្យតេត ក៏ដូចជាឧបត្ថម្ភសម្រាប់បុគ្គលិកដែលធ្វើការអំឡុងពេលបុណ្យតេត…។
លោកស្រី Le Thi Suong Mai ប្រធានសហភាពពលកម្មទីក្រុង Can Tho បានជូនអំណោយដល់សមាជិកសហជីព និងពលករ។ (រូបថត៖ hanoimoi.com.vn) |
លោកស្រី Huynh Thi Hien អនុប្រធានអចិន្ត្រៃយ៍នៃសហភាពពលកម្មទីក្រុង Can Tho បានឲ្យដឹងថា៖ “ក្នុងចំណោមសកម្មភាពបន្តបន្ទាប់នៃ "បុណ្យតេតជួបជុំ - និទាឃៈរដូវផ្សារភ្ជាប់" យើងខ្ញុំនឹងរៀបចំដំណើរចុះសួរសុខទុក្ខដល់ផ្ទះសំណាក់ដែលមានកម្មករមិនត្រឡប់ទៅស្រុកកំណើតដើម្បីអបអរសាទរបុណ្យតេត ហើយនឹងផ្តល់អំណោយដ៏កក់ក្តៅ និងក្តីស្រលាញ់ ចែករំលែកក្តីនឹករលឹកស្រុកកំណើត បន្ថយក្តីទុក្ខព្រួយជាមួយបងប្អូនកម្មករនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខាងមុខនេះ។ ស្មារតីគឺយើងដឹកនាំសហជីពមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យរួមកម្លាំងកាយចិត្តជាមួយសហជីពពលករទីក្រុង ដើម្បីរៀបចំ អំណោយជូនពលករ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

