ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ Moody's កាលពីថ្ងៃទី ៤ ខែឧសភា បានដំឡើងយថាទស្សន៍របស់វៀតណាមពី "ស្ថិរភាព" ឡើងជា "វិជ្ជមាន" ដោយបញ្ជាក់ពីចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាមនៅកម្រិត Ba2។ Moody's បានវាយតម្លៃថា គុណភាពនៃស្ថាប័ន និងអភិបាលកិច្ចរបស់វៀតណាមកំពុងមានភាពប្រសើរឡើងយ៉ាងច្បាស់តាមរយៈកំណែទម្រង់នីតិវិធីរដ្ឋបាល ច្បាប់ និងវិស័យសាធារណៈ ដែលបានចាប់ផ្តើមអនុវត្តន៍តាំងពីចុងឆ្នាំ ២០២៤។ Moody's បានធ្វើអត្ថាធិប្បាយថា វៀតណាមបានបង្ហាញពីសមត្ថភាពងើបឡើងវិញ តាមរយៈកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេសប្រកបដោយចីរភាព ដោយពង្រឹងឋានៈរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

យោងតាមក្រសួងហិរញ្ញវត្ថុ ប្រទេសវៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានការវាយតម្លៃយថាទស្សន៍នៅកម្រិតវិជ្ជមានពី Moody's តាមនោះឆ្លុះបញ្ចាំងពីការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមក្នុងការដឹកនាំ និងគ្រប់គ្រង ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអនុវត្តន៍កំណែទម្រង់ស្ថាប័នយ៉ាងទូលំទូលាយ។ នេះគឺជាបុព្វបទ សម្រាប់ប្រទេសវៀតណាមដើម្បីបោះជំហានយ៉ាងរឹងមាំចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី ជាមួយនឹងគោលដៅសម្រេចបានអត្រាកំណើនពីរខ្ទង់ ដោយភ្ជាប់នឹងការផ្លាស់ប្តូរគំរូកំណើនរបស់ខ្លួន៕