អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ដូ សួនទ្វៀន បានឲ្យដឹងថា នៅវៀតណាមបច្ចុប្បន្នមានប្រជាជនជិត ៧០លាននាក់ដែលស្ថិតក្នុងវ័យអាយុធ្វើការ ដែលបង្ហាញពីឱកាសដ៏ល្អមួយសម្រាប់ទាញយកអត្ថប្រយោជន៍ពីចំនួនប្រជាជនមាស និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទោះជាយ៉ាងណាក៏ដោយ ការងារចំនួនប្រជាជននៅចំពោះមុខបញ្ហាប្រឈមជាច្រើន។ ដូច្នេះ ការបង្កលក្ខណៈងាយស្រួលសម្រាប់យុវជនអភិវឌ្ឍន៍ប្រកបដោយភាពទូលំទូលាយ និងសកម្មក្នុងការកសាងអនាគតប្រកបដោយអត្ថន័យសំខាន់ជាពិសេស។

"ដើម្បីឱ្យយុវជនអាចអភិវឌ្ឍន៍សមត្ថភាពអនុវត្តន៍រាល់ជម្រើសរបស់ខ្លួន និងចូលរួមយ៉ាងពេញលេញក្នុងជីវភាពសង្គម; ធានាការទទួលបានសេវាថែទាំសុខភាពបន្តពូជពេញលេញ ស្មើភាពគ្នា និងមិនរើសអើង គឺជាលក្ខខណ្ឌសំខាន់សម្រាប់ប្រទេសនីមួយៗក្នុងការប្រើប្រាស់សក្តានុពលប្រជាជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងធានាការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនាពេលអនាគត"។ នេះបើយោងតាមលោក ដូ សួនទ្វៀន។

នៅក្នុងពិធីនេះ យោងតាមតំណាងអង្គការសហប្រជាជាតិប្រចាំវៀតណាម ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសដែលកើតចេញពីការផ្លាស់ប្តូរប្រជាសាស្ត្ររបស់វៀតណាម ចាំបាច់ត្រូវបង្កើតលក្ខខណ្ឌសម្រាប់យុវជនក្នុងការសិក្សា ធ្វើការ ទទួលបានការថែទាំសុខភាព និងចូលរួមកាន់តែច្រើនក្នុងជីវភាពសង្គម។ តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេស វៀតណាមក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការកសាងគោលនយោបាយប្រជាជន និងអភិវឌ្ឍន៍ដោយផ្អែកលើសិទ្ធិ និងជម្រើសរបស់ប្រជាជន។

បន្ទាប់ពីពិធីមិទ្ទីញ ប្រតិភូ និងសមាជិកសហជីពយុវជនបានចូលរួមក្បួនដង្ហែរតាមដងផ្លូវនៃខេត្តហ៊ឹងអៀន ផងដែរ៕