បន្ទាប់ពីការរួមបញ្ចូលគ្នាពីខែកក្កដា ឆ្នាំ២០២៥ លំហរអភិវឌ្ឍន៍ត្រូវបានបើកទូលាយ ដោយបង្កើតឱកាសកាន់តែច្រើនសម្រាប់ វៀត ហ៊ុង ដើម្បីទាញយកសក្តានុពលក្នុងវិស័យព្រៃឈើ កសិកម្ម និងទេសចរណ៍ ក្នុងការកសាងស្រុកកំណើតកាន់តែសម្បូររុងរឿង ស្រស់ស្អាត និងស៊ីវិល័យជាងពីមួយថ្ងៃទៅមួយថ្ងៃ។

នៅខែឧសភា ឆ្នាំ១៩៤៥ នៅមូលដ្ឋានបដិវត្តន៍ វិន ក្រុមកងសេនាជន ត្រូវបានបង្កើតឡើង។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងចលនាបដិវត្តន៍នៅ អៀន បាយ។

មួយខែក្រោយមក គណៈកម្មាធិការបក្សអន្តរខេត្ត អៀន បាយ – ភូ ថបានបង្កើតឡើង ហើយនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៤៥ គណៈកម្មាធិការរដ្ឋបាលតស៊ូខេត្ត Yên Bái ត្រូវបានបង្កើតឡើង ដឹកនាំក្រោកឈរឡើងដោយជោគជ័យ។

ជាងប្រាំបីទសវត្សរ៍បានកន្លងផុតទៅ ប៉ុន្តែទីតាំងទាំងនេះនៅតែផ្សាភ្ជាប់នឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅមូលដ្ឋានបដិវត្តន៍ វិន ដូចជាផ្ទះរបស់លោក ជិន ឌិញ ខាញ់, សាលាភូមិវិន ដើមស្រូវ ដើមទឹកដោះគោ រូងភ្នំប្រចៀវ សាលាភូមិ យុក ។ល។ នៅតែត្រូវបានប្រជាជនស្រឡាញ់ និងអភិរក្ស។

មិនត្រឹមតែជាអាស័យដ្ឋានក្រហមសម្រាប់ការទស្សនាប៉ុណ្ណោះទេ ទីនេះថែមទាំងក្លាយជាគោលដៅសម្រាប់ការធ្វើដំណើរត្រឡប់ទៅរកឫសគល់ទៀតផង ដែលជួយឱ្យមនុស្សជំនាន់នេះយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងការលះបង់របស់បណ្តាវីរៈយុទ្ធជនពលី។

អ្នកស្រី វ៉ូ ហឿង យ៉ាង មកពីសង្កាត់ អៀន បាយ ខេត្តឡាវកាយ បានចែករំលែកក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានបដិវត្តន៍ វិនថា៖ “ទីតាំងសម្គាល់នីមួយៗ ដើមឈើនីមួយៗ វត្ថុនីមួយៗត្រូវបានផ្សាភ្ជាប់ទៅនឹងព្រឹត្តិការណ៍នីមួយៗ រឿងរ៉ាវដ៏រំជួលចិត្តនីមួយៗអំពីថ្ងៃដ៏លំបាកវេទនា ប៉ុន្តែរឹងមាំ និងវីរភាពរបស់បុព្វបុរសរបស់យើងនៅក្នុងមូលដ្ឋានបដិវត្តន៍ វិន ជាអ្វីដែលមនុស្សជំនាន់ក្រោយបានកោតសរសើរ និងដឹងគុណយ៉ាងខ្លាំង។ នៅទីនេះ យើងឃើញថា ទីតាំងប្រវត្តិសាស្ត្រនិងវត្ថុបុរាណពីសម័យកាលមួយត្រូវបានអាជ្ញាធរ និងប្រជាជនថែរក្សាយ៉ាងល្អ ដែលអនុញ្ញាតឱ្យអ្នកទស្សនាយល់ និងរំលឹកឡើងវិញបានកាន់តែច្បាស់អំពីផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿងកាលពី ៨០ ឆ្នាំមុន"

ពីការចងចាំនៃមូលដ្ឋានបដិវត្តន៍ រឿងរ៉ាវរបស់ វៀតហ៊ុង សព្វថ្ងៃនេះកំពុងត្រូវបានបន្តតាមរយៈការផ្លាស់ប្តូរក្នុងជីវភាពប្រចាំថ្ងៃ។

ជនជាតិគីញ និងតៃ នៅទីនេះកំពុងប្រឡងប្រណាំងយ៉ាងសកម្មក្នុងកម្លាំងពលកម្មនិងផលិតកម្ម ដោយផ្លាស់ប្តូរវិធីសាស្រ្តរបស់ពួកគេយ៉ាងអង់អាចក្លាហាន និងស្វែងរកមធ្យោបាយដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចដែលសមស្របទៅនឹងគុណសម្បត្តិនៅក្នុងមូលដ្ឋាន។ លោក ង្វៀន វ៉ាន​ថើយ មកពីភូមិ បាន ណា ឃុំ វៀត ហ៊ុង ខេត្តឡាវកាយ បាននិយាយថា៖ “នៅក្នុងភូមិ បាន ណា ប្រជាជនភាគច្រើនអភិវឌ្ឍព្រៃឈើ ដែលផ្តល់ឱ្យពួកគេនូវប្រាក់ចំណូលខ្ពស់។ នៅក្នុងបណ្តាឆ្នាំបន្ទាប់ ប្រជាជននឹងបន្តអភិវឌ្ឍសេដ្ឋកិច្ច ដាំព្រៃឈើ និងជាពិសេសពង្រីកការដាំដុះទំពាំងឫស្សី បាតដូ យ៉ាងទូលំទូលាយ”

នៅក្នុងខែកក្កដា ឆ្នាំ ២០២៥ ឃុំ វៀត ហ៊ុង ត្រូវបានបង្កើតឡើងដោយផ្អែកលើការរួមបញ្ចូលគ្នានៃឃុំចំនួនបីគឺ វៀត ហ៊ុង, វៀត គឿង, វិន ហូយ ដែលមានផ្ទៃដីជាង ១០០គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ១០,៨០០នាក់ ដែលបើកចេញនូវសក្តានុពល និងឱកាសដ៏អស្ចារ្យសម្រាប់មូលដ្ឋានបដិវត្តន៍ចាស់នេះអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។

ចំណុចសំខាន់ៗមួយចំនួនដូចជា ឃុំបានកសាងសេចក្តីសម្រេចចិត្តតាមប្រធានបទ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ដំណាក់កាល ២០២៥-២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ២០៤៥ ជាមួយគោលដៅទាក់ទាញភ្ញៀវទេសចរជាង ២៦.០០០នាក់ និងបង្កើតប្រាក់ចំណូលចំនួន ២០,៨ពាន់លានដុង (៨១២ដុល្លារអាមេរិក)។ ក្នុងពេលជាមួយគ្នានេះ ការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មត្រូវបានផ្តល់អាទិភាព ដោយមានតំបន់ឧស្សាហកម្មពីរគ្របដណ្តប់លើផ្ទៃដី ៥០០ហិកតា។ បច្ចុប្បន្ន ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ៦២លានដុង (២,៣៨៥ដុល្លារអាមេរិក)។ ឃុំបានខិតខំសម្រេចបានប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ចំនួន ៦៥ លានដុង (២៥០០ ដុល្លារអាមេរិក) នៅឆ្នាំ ២០៣០ និងលុបបំបាត់ភាពក្រីក្រជាចម្បងស្របតាមស្តង់ដារភាពក្រីក្រពហុវិមាត្រនៅឆ្នាំ ២០៣០។ ឃុំមានគោលដៅ បង្កើតតំបន់ផលិតទំពាំងឫស្សីប្រមូលផ្តុំ ចំនួន ៥០០ ហិកតានៅឆ្នាំ ២០៣០។

លោក ង្វៀន ទៀន ជៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ វៀត ហ៊ុង ខេត្ត ឡាវកាយ បានឲ្យដឹងថា៖ “ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចព្រៃឈើ យើងកំពុងផ្លាស់ប្តូរពីការដាំដំណាំមួយចំនួនដែលមានប្រសិទ្ធភាពទាបទៅជាការដាំទំពាំងឫស្សី បាត ដូ ដែលបង្កើនតម្លៃសេដ្ឋកិច្ចព្រៃឈើ និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន។ យើងក៏កំពុងបន្តវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមថ្មី និងធ្វើឱ្យប្រសើរឡើង ដែលបង្កើតលក្ខខណ្ឌដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជន”

មូលដ្ឋានបដិវត្តន៍ វិន បានឆ្លងកាត់ពេលវេលាលំបាកនៃប្រវត្តិសាស្ត្រ។ សក្ខីភាពទាំងនោះនៅតែគងវង្សដើម្បីរំលឹកយើងអំពីជំនាន់មួយដែលបានរួមចំណែកដល់សរទៈរដូវនៃឯករាជ្យភាព។

ហើយសព្វថ្ងៃនេះ នៅលើតំបន់ដៅដែលធ្លាប់ជាមូលដ្ឋានបដិវត្តន៍ ការធ្វើដំណើរថ្មីមួយកំពុងបានបើកចេញ។ ពង្រីកកម្លាំងមហាសាមគ្គីភាពនៃបណ្តាជនជាតិ បំផុសស្មារតីខ្លួនទីពឹងខ្លួន ច្នៃប្រឌិតការត្រិះរិះ និងការទាញយកអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព វៀត ហ៊ុង កំពុងឆ្ពោះទៅគោលដៅសម្រេចបានស្តង់ដារជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដោយបង្កើនសន្ទស្សន៍សុភមង្គលរបស់ប្រជាជនឡើងដល់ ៧៨%៕