នាបច្ចុប្បន្ន ខេត្ត Gia Lai កំពុងអនុវត្តន៍គម្រោងអភិរក្ស និងធ្វើអាជីវកម្មដោយសមហេតុផលនូវតម្លៃពិសេស សំដៅធ្វើឱ្យ Kon Ka Kinh ក្លាយជាគោលដៅលេចធ្លោ និងឧទ្ទេសនាមសម្រស់ដ៏អស្ចារ្យនៃ
តំបន់ព្រៃភ្នំ Tay Nguyen ទៅកាន់ភ្ញៀវទេសចរនៅទាំងក្នុងនិងក្រៅប្រទេស។
ឧទ្យានជាតិ Kon Ka Kinh ស្ថិតនៅភាគឦសាននៃខេត្ត Gia Lai ដោយមានចម្ងាយ ៥០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង Pleiku។ នេះគឺជាគោលដៅទេសចរណ៍អេកូឡូស៊ីដ៏ល្អឥតខ្ចោះ សម្រាប់អ្នកទេសចរដែលចង់ស្វែងរកកន្លែងសម្រាកលំហែកាយដោយមានទេសភាពធម្មជាតិសម្បូរបែប ក៏ដូចជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ លោក Pham Anh Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានចែករំលែកថា៖
“ឧទ្យានជាតិ Kon Ka Kinh គឺជារតនៈសម្បត្តិដែលធម្មជាតិបានប្រទានមិនត្រឹមតែដល់ខេត្តយ៉ាឡាយប៉ុណ្ណោះទេ ថែមទាំងដល់ប្រទេសវៀតណាម និងពិភពលោកទៀតផង។ យើងកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការអភិរក្ស និងពង្រីកតម្លៃទេសចរណ៍ ព្រមទាំងក៏អញ្ជើញមិត្តភក្តិអន្តរជាតិឱ្យមករុករកតំបន់អភិរក្សជីវមណ្ឌលដ៏ស្អាតអស្ចារ្យនេះផងដែរ”។
ដោយមានព្រៃស្រោងជិត ៤២.០០០ ហិកតា និងគម្របព្រៃឈើជិត ៩៤% Kon Ka Kinh គឺជាជម្រករបស់រុក្ខជាតិជាង ១៧០០ ប្រភេទ និងសត្វជិត ៩០០ ប្រភេទ រួមទាំងប្រភេទសត្វកម្រដូចជា សត្វទោចថ្ពាល់លឿង សត្វស្វាព្រាមជើងពណ៌ប្រផេះ ស្រល់បុរាណ ឬផ្កាអ័រគីដេត្បូង។ នេះក៏ជាប្រភពនៃទន្លេធំៗជាច្រើននៅតំបន់ Tay Nguyen ដែលដើរតួនាតីសម្របសម្រួលអាកាសធាតុ ការពារធនធានទឹក និងរក្សាតុល្យភាពអេកូឡូស៊ីសម្រាប់តំបន់ដ៏ធំល្វឹងល្វើយទាំងមូល។
តំបន់ទ្រនាប់នៃឧទ្យាននេះគឺជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិ បាណា ជាមួយនឹងវប្បធម៌ពិសេសនៃផ្ទះរ៉ុង បេតិកភណ្ឌគងឃ្មោះ ក្រណាត់ចរបាប់ និងពិធីបុណ្យប្រពៃណីដែលសម្បូរទៅដោយពណ៌ព្រៃភ្នំ។ ធាតុផ្សំទាំងអស់នេះបង្កើតជាផ្ទាំងគំនូរចុះសម្រុងគ្នា ទាំងអស្ចារ្យ និងរ៉ូមែនទិក ទាំងរហោស្ថាននិងបង្កប់នូវរឿងរ៉ាវជាច្រើន។ លោក ត្រឹន វៀតអាញ់ ប្រធានសមាគមទេសចរណ៍ខេត្តយ៉ាឡាយ បានចាត់ទុកថា Kon Ka Kinh នឹងបង្កើតផលិតផលទេសចរណ៍ពិសេសនាពេលខាងមុខនេះ៖
“យើងនឹងបង្កើតដំណើរកម្សាន្តពិសេសដែលរួមបញ្ចូលគ្នានូវទេសចរណ៍ឆ្នេសមុទ្រនិងទេសចរណ៍ព្រៃឈើ ឧទាហរណ៍ ដំណើរកម្សាន្តរយៈពេល ៤ថ្ងៃ ៣យប់ ដោយមាន ២ថ្ងៃនៅ Quy Nhon និង ២ថ្ងៃនៅ Gia Lai ដើម្បីឱ្យភ្ញៀវទេសចរអាចរីករាយនឹងលក្ខណៈពិសេសនៃសមុទ្រផង និងសម្រស់នៃព្រៃឈើដ៏ធំល្វឹងល្វើយផង។ ការរួមបញ្ចូលគ្នានេះនឹង បង្កើតភាពទាក់ទាញបន្ថែមទៀតសម្រាប់ដំណើរកម្សាន្តនៃខេត្ត យ៉ាឡាយ ដោយទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ”។
លោក ង៉ោ ឌឹកថាំង នាយកឧទ្យានជាតិ Kon Ka Kinh សង្ឃឹមថា តំបន់នេះនឹងអភិវឌ្ឍន៍ទៅ
ជាគោលដៅទេសចរណ៍អេកូឡូស៊ីបៃតង និងប្រកបដោយចីរភាព។ យោងតាមលោក ប្រការនេះនឹង
មិនត្រឹមតែរួមចំណែកដល់ការការពារព្រៃឈើ និងការអភិរក្សប្រភពហ្សែនដ៏កម្រនៃប្រភេទរុក្ខជាតិ និងសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអាជីវកម្មនូវប្រៀបខ្លាំងពិសេសៗ ដើម្បីឲ្យ Kon Ka Kinh មិនត្រឹមតែជាកន្លែងបម្រើការស្រាវជ្រាវជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចស្ថិតនៅលើផែនទីទេសចរណ៍
រួមជាមួយឧទ្យានជាតិ Cat Tien, Cuc Phuong, Ba Be, Cat Ba ទៀតផង។
“នាពេលខាងមុខ យើងនឹងជំរុញខ្លាំងការគ្រប់គ្រង និងការការពារ ដើម្បីរក្សាទេសភាព និងតម្លៃព្រៃឈើសម្រាប់បម្រើការងារអភិរក្ស។ ក្នុងពេលជាមួយគ្នានោះ យើងនឹងបង្កើនការសម្រប
សម្រួលជាមួយភ្នាក់ងារទេសចរណ៍ ដើម្បីអភិវឌ្ឍន៍ផលិតផល សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីបម្រើភ្ញៀវទេសចរ ហើយពិសោធន៍ជាមួយនឹងដំណើរកម្សាន្តអប់រំ និងស្រាវជ្រាវ និងផ្សព្វផ្សាយរូបភាពឧទ្យានទៅកាន់វិទ្យាស្ថាន និងសាលារៀនផងដែរ។ យើងក៏នឹងកសាងសំណុំ
ឯកសារ និងគម្រោងដើម្បីស្នើសុំការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់អ្នកទេសចរ”។
ក្នុងរយៈពេលខាងមុខ រួមជាមួយនឹងការអភិរក្សយ៉ាងតឹងរ៉ឹង ខេត្ត យ៉ាឡាយ នឹងផ្តល់អាទិភាព
ដល់ការបង្ហើយផែនការមេ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចាប់ពីផ្លូវចូល រហូតដល់ទីតាំងសេវា
កម្មទេសចរណ៍ ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការការពារបរិស្ថាន និងការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិអភិរក្សនៅក្នុងឧទ្យានជាតិ Kon Ka Kinh។ លោក ផាម អាញទួន ប្រធានគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ បានឲ្យដឹងបន្ថែមទៀតថា៖
“យើងនឹងពិនិត្យឡើងវិញនូវគ្រប់ការងារទាំងអស់ ចាប់ពីការធ្វើផែនការមេរហូតដល់ការអនុវត្ត។ តាមការគ្រោងទុក យើងនឹងផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមុនសិន រួមទាំង ផ្លូវចូល និងតំបន់សេវាកម្មបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរ។ បន្ទាប់មកយើងនឹងរៀបចំឡើងវិញនូវ
តំបន់ខាងក្នុងឧទ្យាន សាងសង់គោលដៅដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលមិនរំខានដល់ទេសភាព ឬ សកម្មភាពនៃតំបន់អភិរក្សជីវមណ្ឌល។ ចុងក្រោយ យើងនឹងរៀបចំការទទួល ភ្ញៀវទេសចរតាមបទ
ប្បញ្ញត្តិ ដោយធានាយ៉ាងតឹងរ៉ឹងនូវតម្រូវការការពារសុវត្ថិភាព និងសន្តិសុខនៃឧទ្យានជាតិនេះ”។
មកដល់ Kon Ka Kinh ភ្ញៀវទេសចរក៏មកដល់ភូមិនានារបស់បណ្ដាជនជាតិ Tay Nguyen ជាពិសេសលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ បាណា ដែលនៅតែត្រូវបានរក្សាទុកដូចកាលពីបុរាណកាល។ ជាមួយនឹងអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ និងខ្យល់បរិសុទ្ធ ឧទ្យានជាតិ Kon Ka Kinh គឺជាកន្លែងដ៏ល្អមួយសម្រាប់ការសម្រាកលំហែកាយ។ ការអភិរក្ស និងលើកកម្ពស់តម្លៃនៃ
ទីកន្លែងនេះ ក៏មានន័យថា ការថែរក្សារតនៈសម្បត្តិដែលធម្មជាតិបានប្រទានដល់មនុស្សជំនាន់
ក្រោយផងដែរ៕
