Nhảy đến nội dung
English Vietnamese Chinese French German Indonesian Japanese Khmer Korean Lao Russian Spanish Thai
VOV5 World

Đa phương tiện tiếng Khmer

Radio Podcast Media
Listen on
English
en-US English
VN Vietnamese
CN Chinese
FR French
DE German
ID Indonesian
JP Japanese
KH Khmer
KR Korean
LA Lao
RU Russian
ES Spanish
TH Thai

Menu mobile tiếng Khmer

  • ជ័យជំនៈ Dien Bien Phu លើលំហអាកាស
  • ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
  • ប្រគល់ពានរង្វាន់ជាតិអំពីព័ត៌មានផ្សាយបរទេស
  • ព័តមានសំខាន់
  • វៀតណាម - យុគសម័យស្ទុះឈានទៅមុខ
  • ព័ត៍មានសំខាន់ៗ
  • ព្រឹត្តិការណ៍
  • សេដ្ឋកិច្ចវៀតណាម
  • វប្បធម៍វៀតណាម
  • មនុស្សវៀតណាម

Mạng xã hội

តាមដាន VOV World

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn
  • Close
  • EN English
  • VN Vietnamese
  • CN Chinese
  • FR French
  • DE German
  • ID Indonesian
  • JP Japanese
  • KH Khmer
  • KR Korean
  • LA Lao
  • RU Russian
  • ES Spanish
  • TH Thai
English English
English Vietnamese Chinese French German Indonesian Japanese Khmer Korean Lao Russian Spanish Thai

Menu trang chủ tiếng Khmer

  • ព័ត៌មាន​
  • MEDIA
  • សេដ្ឋកិច្ចវៀតណាម
  • ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
  • វៀតណាម - យុគសម័យស្ទុះឈានទៅមុខ
  • ការរកឃើញវៀតណាម
  • ពណ៌របស់ជនជាតិ

menu phụ tiếng Khmer

ព្រឹត្តិការណ៍
  1. Media

ភ្ញៀវទេសចរជ្រមុជខ្លួននៅក្នុងភូមិ Pu Luong ដ៏សុខសាន្តក្នុងរដូវស្រូវទុំ

Facebook Share Facebook
ថ្ងៃសៅរ៍, 15:21, 06/06/2026
Phuong Giang

[VOVWORLD] - ចាប់ពីខែឧសភាដល់ខែមិថុនាជារៀងរាល់ឆ្នាំ តំបន់អភិរក្សធម្មជាតិពូលួង (Pu Luong) ខេត្តថាញ់ហ័រ តែងតែត្រូវបានគ្របដណ្ដប់ដោយពណ៌មាសនៃរដូវស្រូវទុំ។ នៅចំកណ្តាលព្រៃភ្នំដ៏ខៀវស្រងាត់ វាលស្រែកាំជណ្ដើរ ទឹកជ្រោះត្រជាក់ រួមជាមួយនឹងជីវភាពដ៏សាមញ្ញរបស់អ្នកស្រុក បានបង្កើតឡើងផ្ទាំងគំនូរដ៏សុខសាន្ត ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។

វាលស្រែស្រូវទុំពណ៌មាសគ្របដណ្តប់លើជ្រលងភ្នំនៃតំបន់អភិរក្សធម្មជាតិ ពូលួង បង្កើតបានជាផ្ទាំងគំនូរដ៏សុខសាន្តនៅកណ្ដាលព្រៃភ្នំដ៏ធំល្វឹងល្វើយនៃខេត្តថាញ់ហ័រ។

ផ្លូវបត់ក្រវិចក្រវៀននៅកណ្ដាលព្រៃភ្នំ នាំភ្ញៀវទេសចរប៉ះដល់សម្រស់ដ៏រ៉ូមែនទិកនិងបរិសុទ្ធនៃតំបន់អភិរក្សធម្មជាតិពូលួង។

ភូមិពូលួងក្លាយជាទីបង្អង់ដំណើរដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលកំពុងស្វែងរកភាពសុខសាន្ត។

អ្នកស្រុកកំពុងមមាញឹកប្រមូលផលស្រូវ បង្កើតបានជាចង្វាក់ការងារដ៏សាមញ្ញ ប៉ុន្តែពោរពេញទៅដោយកម្លាំងរស់នៅតំបន់ខ្ពង់រាប។

លោកស្រី Pa Bon Na ជនជាតិថៃម្នាក់មកពីភូមិ​ Don បានចែករំលែកដោយស្នាមញញឹមដ៏ស្រស់ភ្លឺថា រដូវស្រូវឆ្នាំនេះបានច្រើន ដូច្នេះមនុស្សគ្រប់គ្នាសប្បាយចិត្តខ្លាំងណាស់។ យោងតាមលោកស្រី Na បន្ទាប់ពីរដូវស្រូវបច្ចុប្បន្ន ដល់ខែកញ្ញដល់ខែតុលា ប្រជាកសិករនឹងបន្តដាំដំណាំស្រូវដំណើប ដើម្បីអូសបន្លាយរដូវស្រូវដ៏ស្រស់ស្អាត បម្រើភ្ញៀវទេសចរដែលមកទស្សនា។

លោកស្រី Ha Thi Lan សិប្បការិនីត្បាញក្រណាត់ចរបាប់នៅភូមិ Lan បាននិយាយថា ថ្មីៗនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនា និងស្វែងយល់អំពីសិប្បកម្មប្រពៃណីកាន់តែកើនឡើងៗ។ ភ្ញៀវទេសចរជាច្រើនបានចំណាយពេលច្រើនម៉ោងដើម្បីទស្សនារបៀបជ្រលក់ពណ៌ ត្បាញលំនាំ និងទិញកន្សែង កាបូប និងសំពត់ចរបាប់ជាកាដូអនុស្សាវរីយ៍។

ការភ្ជាប់របរត្បាញជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ក៏រួមចំណែកដល់ការបង្កើតរបរចិញ្ចឹមជីវិត និងជួយមនុស្សជំនាន់ក្រោយឱ្យស្រឡាញ់ និងមានមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនផងដែរ។

ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិដែលមកទស្សនា ពូលួង មានសេចក្តីសោមនស្សរីករាយដោយបានប៉ះក្រណាត់ចរបាប់ចម្រុះពណ៌ កាបូប កន្សែង pieu និងរបស់របរតម្បាញឫស្សី ដែលត្រូវបានជនជាតិថៃធ្វើដោយដៃ។

ផលិតផលដ៏សាមញ្ញ ដែលពោរពេញទៅដោយដង្ហើមនៃព្រៃភ្នំនេះ មិនត្រឹមតែជាកាដូអនុស្សាវរីយ៍ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិថៃទៀតផង។

អ្នកស្រី Emma Roberts ជាអ្នកទេសចរជនជាតិអង់គ្លេសម្នាក់ បានចែករំលែកថា “ផលិតផលនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន មិនដូចទំនិញដែលផលិតបែបឧស្សាហកម្មទេ។ ខ្ញុំចូលចិត្តអារម្មណ៍នាំយកផ្នែកមួយនៃវប្បធម៌ពូលួងមកផ្ទះវិញ”។

ក្រៅពីបទពិសោធន៍ចំពោះវាលស្រែកាំជណ្ដើរ និងរបរត្បាញជាប្រពៃណី ផ្សារណាត់ខ្ពង់រាបនៅ ពូលួង ក៏បានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិជាច្រើនផងដែរ។

នៅផ្សារ Pho Doan ចាប់ពីព្រឹកព្រលឹម ប្រជាជនមកពីភូមិនានា បានយកបន្លែព្រៃ ទំពាំងឫស្សី ទឹកឃ្មុំ មាន់ស្រែ ក្រណាត់ចរបាប់ មកលក់។

ភ្ញៀវទេសចរជាច្រើនដែលមកទស្សនា Pu Luong ក៏រីករាយនឹងការជ្រមុជខ្លួននៅក្នុងទឹកត្រជាក់នៃល្បាក់ទឹក Hieu។ ល្បាក់ទឹកនេះមានទីតាំងស្ថិតនៅកណ្តាលព្រៃភ្នំ ជាមួយនឹងទឹកហូរបត់បែនចន្លោះស្រទាប់ថ្មដុះពេញស្លែ បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យ និងសុខសាន្ត។

ភ្ញៀវទេសចរជាច្រើនទៀត ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរហាត់ទឹកឫស្សីរបស់ជនជាតិថៃដែលត្រូវបានដំឡើងតាមដងអូរនានាក្នុងភូមិ។ រហាត់ទឹកនៅពូលួង វិលទាំងយប់ទាំងថ្ងៃ ដោយនាំទឹកពីអូរោឡើងវាលស្រែកាំជណ្ដើរតាមរបៀបធម្មជាតិទាំងស្រុង។

Tag: VOV / VOVWORLD / ភ្ញៀវទេសចរ / ជ្រមុជខ្លួន / ភូមិ Pu Luong / រដូវស្រូវទុំ
ថ្មីបំផុត
អាន/ស្តាប់ច្រើនបំផុត
English Vietnamese Chinese French German Indonesian Japanese Khmer Korean Lao Russian Spanish Thai
នាយកដ្ឋានផ្សាយជាភាសារបរទេស
វិទ្យុសំលេងវៀតណាម
Director:Pho Cam Hoa
Deputy Director: Nguyen Thu Hoa
Deputy Director: Bui Manh Hung
Deputy Director: Cao Dinh Trung

ព័ត៌មានទំនាក់ទំនង

(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn

Mạng xã hội

តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM
តាមដាន VOV World:
BÁO ĐIỆN TỬ TIẾNG NÓI VIỆT NAM

menu footer tiếng Khmer

Media
ព័ត៍មាន
ព័តមានសំខាន់
ព្រឹត្តិការណ៍
បទយកការណ៍ថ្ងៃសៅរ៍
វប្បធម៍វៀតណាម
ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
ប្រអប់សំបុត្រមិត្តអ្នកស្តាប់
សេដ្ឋកិច្ចវៀតណាម
មនុស្សវៀតណាម
ស្រុកស្រែ
ហាណូយខ្ញុំស្នេហា
Copyright © VOV5. All rights reserved. Developed and operated by SolidTech លិខិតអនុញ្ញាតលេខ 14444/GP.BTTTT ផ្តល់ថ្ងៃទី 05 កញ្ញាឆ្នាំ 2011 លិខិតអនុញ្ញាតលេខ 2113/GP-BTTTT ផ្តល់ថ្ងៃទី 06 ធ្នូ ឆ្នាំ 2011