មិនត្រឹមតែស្រាវជ្រាវ លោកបណ្ឌិត ង្វៀន ផាន់ គៀន ក៏ជាគ្រូបង្រៀនម្នាក់ដែលជំរុញចំណង់ចំណូលចិត្ត និងភាពច្នៃប្រឌិតវិទ្យាសាស្ត្រដល់សិស្សជាច្រើនជំនាន់ផងដែរ។
មានទីតាំងស្ថិតក្នុងផ្លូវតូចមួយនៅលើផ្លូវ ត្រឹន ខិត ជិន ទីក្រុងហាណូយ មានផ្ទះពិសេសមួយខ្នង ដែលជាកន្លែងកំណើតនៃសំណង់ស្រាវជ្រាវ និងស្នាដៃច្នៃប្រឌិតជាច្រើនដែលអាចអនុវត្តន៍បានខ្ពស់។ ម្ចាស់ផ្ទះគឺលោកបណ្ឌិតង្វៀន ផាន់ គៀន អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសុខភាព មហាវិទ្យាល័យពហុបច្ចេកទេសហាណូយ។ អស់រយៈពេល ២០ ឆ្នាំកន្លងមកនេះ ផ្ទះរបស់លោកបណ្ឌិតគឺជា "រោងចក្រច្នៃប្រឌិត" ពិសេសសម្រាប់និស្សិតជាច្រើនជំនាន់។
“នៅឆ្នាំ២០០៣-២០០៤ សាលានមានដេប៉ាដឺម៉ងជីវវេជ្ជសាស្ត្រដើមដំបូងរបស់ខ្លួន។ គ្រូបង្រៀន និងនិស្សិតបានធ្វើការជាមួយគ្នា ដោយផលិតផលិតផល និងផ្គត់ផ្គង់ទៅឱ្យអង្គភាពផ្សេងៗតាមរយៈមជ្ឈមណ្ឌលអេឡិចត្រូនិចជីវវេជ្ជសាស្ត្រ ដែលឥឡូវនេះជាវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសុខភាព។ បន្ទាប់ពីលក់ផលិតផលរួច ទាំងគ្រូនិងសិស្សបានប្រើដើម្បីទិញឧបករណ៍បន្ថែម។ តាមនោះ នាំឱ្យមានឧបករណ៍វាស់ស្ទង់ និងឧបករណ៍ជាច្រើនសម្រាប់ការច្នៃប្រឌិត។ ដោយមានឧបករណ៍ និងគ្រឿងបន្លាស់ដែលអាចរកបានយ៉ាងងាយស្រួល និស្សិតមានចិត្តចង់មករៀន។ អ្នកដែលហ៊ានច្នៃប្រឌិតនឹងទទួលការណែនាំពីគ្រូបង្រៀន”។
លោកបណ្ឌិតគៀនបានជួសជុលជាន់ទីមួយនៃផ្ទះនេះទៅជាទីតាំងអនុវត្តន៍ ដោយមានគ្រឿងចក្រទំនើបៗ ដែលអនុញ្ញាតឱ្យនិស្សិតផ្គុំ សាកល្បងផលិតផល និងដំណើរការគំរូដោយខ្លួនឯង។ ជាន់ទីពីរគឺជាបន្ទប់ប្រជុំ ដែលពោរពេញទៅដោយក្រុមនិស្សិតដែលបង្ហាញគំនិតដ៏មមាញឹក ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពគម្រោង និងណែនាំគំរូវិទ្យាសាស្ត្រដែលបង្កើតដោយខ្លួនឯង។
“និស្សិតឆ្នាំទីមួយ និងឆ្នាំទីពីរមកដល់ គ្រូតែងតែសួរថា តើពួកគេបានរៀនវគ្គសិក្សានេះ ឬវគ្គសិក្សានោះឬហើយនៅ។ ប្រសិនបើពួកគេមិនបានរៀនទេ គឺត្រូវតែមានផែនការបណ្តុះបណ្តាលដើម្បីធានាថា ពួកគេយល់ទ្រឹស្តីក្នុងរយៈពេលដ៏ខ្លី។ មានទ្រឹស្តីជាច្រើនត្រូវបានបង្រៀននៅក្នុងសាលា ប៉ុន្តែ ខ្វះការអនុវត្តជាក់ស្តែង ដូច្នេះសិស្សមិនសូវយល់ទេ។ ហេតុដូច្នេះ បន្ទាប់ពីសំយោគចំណេះដឹងដែលបានរៀននៅក្នុងសាលា គ្រូតម្រូវឱ្យមានរបាយការណ៍សង្ខេបបន្ទាប់ពីមួយសប្តាហ៍ បន្ទាប់មកតាមរយៈការអនុវត្តជាក់ស្តែងនៅសប្តាហ៍បន្ទាប់។ ពីទីនោះ ផ្លាស់ប្តូរពីទ្រឹស្តីទៅការអនុវត្តកាន់តែសាមញ្ញ បន្ទាប់មកធ្វើឱ្យប្រសើរឡើងជាបណ្តើរៗ។ មានសិស្សខ្លះចូលចិត្តការអភិវឌ្ឍផ្នែករឹង ឯសិស្សខ្លះទៀតចូលចិត្តការអភិវឌ្ឍផ្នែកទន់”។
ពីថ្នាក់រៀនរហូតដល់រោងចក្រច្នៃប្រឌិត ក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យត្រូវបានបែងចែកជាប្រព័ន្ធទៅតាមជំនាញ៖ អ្នកផលិតសៀគ្វី អ្នកសរសេរកម្មវិធី អ្នកឯកទេសវាស់សញ្ញា អ្នករចនាផ្នែករឹង។ល។ គំរូនេះមិនត្រឹមតែជួយសិស្សពង្រឹងជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះការគិតជាប្រព័ន្ធពីពេលវេលានៅសាកលវិទ្យាល័យផងដែរ។
ប្អូន ប៊ុយ ភឿង យូយ និស្សិតឆ្នាំទី ៣ នៃវិទ្យាស្ថានបច្ចេកទេសជីវវេជ្ជសាស្ត្រ នៅមហា វិទ្យាល័យពហុបច្ចេកទេសហាណូយ បានចែករំលែកថា៖ “នេះជាលើកដំបូងដែលខ្ញុំបានទៅផ្ទះលោកគ្រូ ខ្ញុំត្រូវរៀនពីរបៀបបង្កើតសៀគ្វីដោយដៃនៅផ្ទះ។ បន្ទាប់ពីនោះ ខ្ញុំបានរៀនពីរបៀបរៀបចំសៀគ្វី របៀបភ្ជាប់ខ្សែភ្លើង និងរបៀបធ្វើការជាមួយម៉ូឌុល និងមីក្រូកុងត្រូល័រផ្សេងៗគ្នា។ សាស្ត្រាចារ្យភាគច្រើនបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់រៀន ប៉ុន្តែដើម្បីធានាបាននូវការអនុវត្តជាក់ស្តែង ខ្ញុំបានទៅផ្ទះរបស់គ្រូ។ ពីព្រោះមានតែផ្ទះរបស់លោកគ្រូទេដែលមានឧបករណ៍ និងសម្ភារៈគ្រប់គ្រាន់ដើម្បីបង្កើតផលិតផលដែលខ្ញុំចង់បាន។ នៅផ្ទះរបស់គ្រូ គាត់បានបង្ហាញខ្ញុំពីរបៀបអនុវត្តទ្រឹស្តីដែលលោកបានបង្រៀនទៅលើផលិតផលដែលខ្ញុំចង់បង្កើត”។
លោកបណ្ឌិត ង្វៀន ផាន គៀន មិនត្រឹមតែជំរុញការច្នៃប្រឌិតវិទ្យាសាស្ត្រដល់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាម្ចាស់ស្នាដៃច្នៃប្រឌិតមានប្រយោជន៍ជាង ៤០ នៅក្នុងវិស័យជីវវេជ្ជសាស្ត្រដែលត្រូវបានធ្វើពាណិជ្ជកម្មភាវូបនីយកម្ម រួមជាមួយនឹងផលិតផលចំនួន ១០ ដែលជួយគ្រូពេទ្យ និងអ្នកជំងឺប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
ចូលរួមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍លើបច្ចេកវិទ្យាស្តារនីតិសម្បទាជាមួយលោកបណ្ឌិត ង្វៀន ផាន គៀន លោក ត្រឹន វៀត បាច់ និស្សិតឆ្នាំទី ៣ នៅនាយកដ្ឋានបច្ចេកទេសជីវវេជ្ជសាស្ត្រ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បាននិយាយថា៖ “ខ្ញុំបានធ្វើការជាមួយលោកបណ្ឌិត គៀន អស់រយៈពេល ៣ ឆ្នាំមកហើយ។ ដោយចូលរួមក្នុងមន្ទីរពិសោធន៍របស់គាត់ ខ្ញុំបានរៀនជំនាញឯកទេសជាច្រើនទៀត អនុវត្តអ្វីៗ ដែលខ្ញុំមិនអាចធ្វើបានដោយខ្លួនឯង និងកែកំហុសរបស់ខ្ញុំ ដែលខ្ញុំប្រហែលជាមិនបានរកឃើញដោយគ្មានការជួយពីគាត់។ បច្ចុប្បន្ននេះ ខ្ញុំកំពុងចូលរួមក្នុងការអភិវឌ្ឍស្រោមដៃស្តារនីតិសម្បទា ហើយចង់អភិវឌ្ឍផលិតផលថ្មីមួយដែលមិនទាន់មាននៅលើទីផ្សារ និងងាយស្រួលសម្រាប់អ្នកជំងឺ”។
ក្រៅពីការច្នៃប្រឌិត និងទស្សនៈថ្មីៗ ក្នុងវិស័យបច្ចេកទេសជីវវេជ្ជសាស្ត្រ ក្រុមស្រាវជ្រាវរបស់លោកវបណ្ឌិត ង្វៀន ផាន គៀន ក៏មានគោលបំណងអភិវឌ្ឍប្រព័ន្ធធ្វើតេស្តគុណភាពអាហាររហ័ស; ឧបករណ៍អេឡិចត្រូនិចសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការឧបត្ថម្ភការព្យាបាលសម្រាប់អ្នកជំងឺ... ក្រោមឈ្មោះយីហោវៀតណាម ដែលត្រូវបានអង្គការ ស្ថាប័នពីនិត្យនិអ្នកវិទ្យាសាស្ត្រវាយតម្លៃខ្ពស់ផងដែរ៕
