តាមរយៈសម្លេងខ្លុយរបស់ខ្លួន Ly Mi Cuong បានឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ពិសេសរបស់វៀតណាម និងជនជាតិ Mong ដល់មិត្តភក្តិជុំវិញពិភពលោក (រូបថត៖ baodantoc.vn) |
Ly Mi Cuong កើតមកនិងធំដឹងក្តីនៅឃុំ Lung Phin ស្រុក Dong Van ខេត្ត Ha Giang ដែលយុវជនជនជាតិ Mong បាននាំសំឡេងខ្លុយ និង ខែន ពីខ្នងភ្នំមកដល់ភូមិនានា ដើម្បីឆ្ពោះទៅសម្តែងនៅតាមឆាកធំៗនៅទូទាំងប្រទេស និងចូលរួមការប្រកួតអន្តរជាតិ។ ការជក់ចិត្តនឹងខ្លុយរបស់ Ly Mi Cuong ត្រូវបានបំផុសគំនិតពីជីតា ឪពុក និងអ្នកជិតខាង ដែលជាជនជាតិ Mong ដែលតែងតែកាន់ខ្លុយនិងខែន ពេលទៅវាលស្រែ និងទៅផ្សារ។ លោក Ly Mi Po ឪពុករបស់ Ly Mi Cuong បានឲ្យដឹងថា៖ “ខ្ញុំបានទិញខ្លុយមួយគូឲ្យ Cuong ហាត់ផ្លុំ។ ពេលកំពុងហាត់ផ្លុំ Cuong រៀនឆាប់ចេះណាស់។ ជារៀងរាល់ថ្ងៃ Cuong លេងបទភ្លេងងាយៗ...។ រៀនបានប្រហែល ១-២ ខែក្រោយមក Cuong ចាប់ផ្តើមលេងកាន់តែល្អ និងកាន់តែជក់ចិត្តជាមួយនឹងបំពង់ខ្លុយ”។
ចាប់តាំងពីពេលដែលលោករៀនបានពីបីខ្ទង់តន្ត្រី មិនទាន់បិនប្រសព ហើយម្រាមដៃរបស់លោកនៅតែមិនទាន់រហ័សរហួន ប៉ុន្តែ Ly Mi Cuong បានធ្វើជំនាញរបស់ខ្លួនកាន់តែល្អដោយការខិតខំប្រឹងប្រែងរៀនសូត្រពីជំនាន់មុន។ Ly Mi Cuong បានចែករំលែកថា៖ “ពេលខ្ញុំមានអាយុ ១៥ ឆ្នាំ ខ្ញុំបានប្រលងចូលសាលាតន្ត្រីជាតិវៀតណាម។ សេចក្តីស្រឡាញ់ចំពោះខ្លុយគឺផ្តើមចេញពីកន្លែងកើតនិងធំដឹងក្តី ដោយជាប់ចិត្តជាមួយនឹងតន្ត្រីជន ជាតិ ហើយសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះតន្ត្រីកាន់តែកើនឡើង... ហើយខ្ញុំបានសម្រេចចិត្តបន្តអាជីពតន្ត្រី។ ក្រៅពីចំណង់ចំណូលចិត្តរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងថែរក្សានិងលើកកម្ពស់លក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ ខ្លួន”។
Mi Cuong ទទួលបានពានរង្វាន់ឆ្នើមក្នុងប្រភេទឧបករណ៍ប្រជាប្រិយវៀតណាមក្នុងកម្មវិធីប្រឡងតន្ត្រីអន្តរជាតិ Zhongsin (រូបថត៖ baodantoc.vn) |
នៅដេប៉ាឌឺម៉ង់ឧបករណ៍តន្ត្រីប្រពៃណី បណ្ឌិតសភាតន្ត្រីជាតិវៀតណាម យុវជន Cuong ជានិច្ចកាលរៀនសូត្រ និងបានបំប៉នចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ក៏ដូចជាមិត្តភ័ក្តិជុំវិញខ្លួន ដើម្បីប្រឹងប្រែងឱ្យកាន់តែល្អឥតខ្ចោះ។ Cuong ជឿជាក់ថា ការសិក្សាមិនត្រឹមតែជួយអ្នកឱ្យយល់ពីពិភពលោកនៅជុំវិញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអ្នកឱ្យរកឃើញនិងពង្រីកសក្តានុពលរបស់ខ្លួនទៀតផង។ ពីការខិតខំប្រឹងប្រែងនោះ ធ្វើឲ្យលោក Cuong បានទទួលអាហារូបករណ៍ Toyota និងទទួលបានវិញ្ញាបនបត្រសិស្សជនជាតិភាគតិចឆ្នើមឆ្នាំ ២០២២ ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ដោយមានចំណង់ចំណូលចិត្ត និងចង់រៀនបន្ថែម និងបំផុសគំនិតយុវជននៃជនជាតិ Mong និងសហគមន៍ដទៃទៀតឲ្យស្រឡាញ់វប្បធម៌របស់ខ្លួន Cuong បានចូលរួមក្នុងការប្រឡងតន្ត្រីក្នុងស្រុក និងអន្តរជាតិជាច្រើន។ នៅឆ្នាំ ២០២២ Ly Mi Cuong បានឈ្នះពានរង្វាន់តារាមានទេពកោសល្យ វៀតណាម; ជើងឯកនៃការប្រកួតប្រជែងជំនាញឧបករណ៍តន្ត្រីបុរាណនៅពានរង្វាន់ Thanh Am - បណ្ឌិតសភាតន្ត្រី Zhejiang ក្រុង Hangzhou ប្រទេសចិន។ កាលពីខែវិច្ឆិកាកន្លងទៅ លោក Cuong បានឈ្នះពានរង្វាន់ឆ្នើមក្នុងប្រភេទឧបករណ៍ប្រជាប្រិយវៀតណាមក្នុងការប្រឡងតន្ត្រីអន្តរជាតិ Zhongsin លើកទី ១៨ (ការប្រឡងតន្ត្រីអន្តរជាតិចិន-សិង្ហបុរី)។ Ly Mi Cuong បានចែករំលែកថា៖ “ក្នុងការប្រឡងតន្ត្រីអន្តរជាតិចិន-សិង្ហបុរី ខ្ញុំបានប្រើខ្លុយ និងខែន Mong សប្បាយចិត្តណាស់ពេលខ្ញុំជាប់ឈ្មោះដំបូងក្នុងការប្រឡងតន្ត្រីប្រពៃណីនេះ។ អារម្មណ៍ភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះពេលខ្ញុំប្រឡង មានមនុស្សជាច្រើនដែលពូកែជាងខ្ញុំនៅប្រទេសដទៃ ដូចជា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី... ពួកគេមានសមត្ថភាពខ្ពស់ណាស់។ ពេលប្រឡងជាប់ ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងមានឱកាសផ្សព្វផ្សាយវប្បធម៍វៀតណាម វប្បធម៌ជនជាតិម៉ុង និងផ្លាស់ប្តូររៀនជាមួយមិត្តភក្តិអន្តរជាតិ។ ពានរង្វាន់នេះបានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្មារតីរបស់ខ្ញុំក្នុងការបន្តអាជីពតន្ត្រីរបស់ខ្ញុំ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌វៀត ណាមទៅកាន់ពិភពលោក”។
Mi Cuong ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ (រូបថត៖ baodantoc.vn) |
ចាប់ផ្តើមពីទីនេះ ដំណើររបស់ Ly Mi Cuong បាននាំយកសម្លេងខ្លុយនិងខែន Mong ទៅកាន់ទស្សនិកជនក្នុងស្រុក និងក្រៅស្រុក។ ពីបំណងចង់អភិវឌ្ឍន៍សិល្បៈប្រជាប្រិយ Mong ក្នុងទិសដៅសហសម័យ លោក Cuong បានបង្កើតនិងរួមបញ្ចូលឧបករណ៍តន្ត្រីបុរាណ និងប្រភេទតន្ត្រីយុវវ័យដូចជា Hip hop និង Rap ។ ដោយសារនោះ តម្លៃប្រពៃណីរបស់ជនជាតិ Mong រូបភាពទឹកដី និងប្រជាជន Ha Giang ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងនិងក្រៅប្រទេស។
“ខ្ញុំពិតជាចង់នាំយកនូវលក្ខណៈវប្បធម៌ពិសេសបំផុតនៅ Ha Giang ដើម្បីឱ្យអ្នករាល់គ្នាស្គាល់ដល់និងស្រឡាញ់តន្ត្រី និងវប្បធម៌ក្នុងស្រុកកាន់តែច្រើន។ ពីទីនោះ ប្រជាជននឹងស្វែងយល់ និងមកទឹកដី Ha Giang ដើម្បីទទួលបទពិសោធន៍”។
Ly Mi Cuong ពោរពេញដោយភាពប៉ិនប្រសប់ និងប្រឹងប្រែងតំណាងឱ្យយុវជនជំនាន់ក្រោយនៃសហគមន៍ជនជាតិ Mong នៅ Ha Giang ហ៊ានគិត ហ៊ានធ្វើ តាំងចិត្តយកឈ្នះលើកំពូលភ្នំ និងពោរពេញដោយភាពសាទរចំពោះវប្បធម៌ប្រពៃណី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


