ភូមិព្រំដែនកាឡ ដែលមានជនជាតិភាគតិចជាជនជាតិយ៉ាវជិត ២០០ នាក់ គឺជាភូមិមួយក្នុងចំណោមភូមិជួបការលំបាកបំផុតនៅក្នុងឃុំ ខាញសួន ខេត្តកៅបាំង។ ដោយព្រួយបារម្ភចំពោះជីវភាពរស់នៅដ៏លំបាករបស់ប្រជាជន ក្នុងអំឡុងពេលបំពេញការងារនៅប៉ុស្តិ៍ការពារព្រំដែនសួនត្រឿង វរសេនីយ៍ត្រី ង្វៀន វូ ឡេ បានចលនាឲ្យភ្នាក់ងារ និងអង្គការនានាក្នុងតំបន់ អនុវត្តកម្មវិធី "បំភ្លឺតំបន់ព្រំដែន"។ កម្មវិធីនេះបានដំឡើងភ្លើងដើរដោយថាមពលព្រះអាទិត្យរាប់សិបគ្រឿង បរិច្ចាគអំពូលភ្លើងដែលអាចសាកបាន ចែក ជូនទង់ជាតិ និងផែនទីនៃប្រទេសវៀតណាមដល់អ្នកភូមិ (តម្លៃសរុបជាង ១១០ លានដុង (ប្រហែល ៤.៤០០ ដុល្លារអាមេរិក)។
លោកក៏បានសម្របសម្រួលជាមួយកម្មាភិបាល និងយុទ្ធជន នៅក្នុងអង្គភាព ដើម្បីអនុវត្តគម្រោង "កម្មាភិបាល យុទ្ធជនកងទ័ពជួយលើកទឹកចិត្តប្អូនៗ កុមារទៅសាលារៀន" ឆ្នាំ ២០២៣។ វរសេនីយ៍ត្រី លោក ង្វៀន វូ លេ បាននិយាយថា៖ “ខ្ញុំតែងតែបារម្ភធ្វើយ៉ាងម៉េចដើម្បីចូលរួមចំណែកក្នុងការសម្រាលបន្ទុកដល់ប្រជាជន។ នៅពេលប្រាស្រ័យជាមួយវប្បធម៌របស់ជនជាតិភាគតិច មានរឿងជាច្រើនដែលនៅតែមិនធ្លាប់ដឹងដោយ សារតែ របាំងគឺភាសា។ ដូច្នេះ ខ្ញុំតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីរៀនភាសា។ រាល់ពេលដែលខ្ញុំទៅភូមិ ខ្ញុំយកសៀវភៅកត់ត្រាមកជាមួយ ហើយនៅពេលដែលអ្នកភូមិសម្តែងការគួសម ឬផ្តល់ទឹកឱ្យខ្ញុំ ខ្ញុំព្យាយាមសរសេរដើម្បីស្តាប់ និងយល់ ហើយព្យាយាមរៀនឡើងវិញ។ ជាមួយនឹងការប្តេជ្ញាចិត្ត ហើយត្រូវចំណាយពេលប្រាំមួយខែ ខ្ញុំទើបចាប់ផ្តើមសម្របខ្លួនជាមួយប្រជាជនក្នុងតំបន់”។
ទទួលបន្ទុកការងារចលនាមហាជន និងជ្រួតជ្រាបសតិអារម្មណ៍ “ប៉ុស្តិ៍គឺជាផ្ទះ ព្រំដែនគឺជាស្រុកកំណើត ហើយបងប្អូនជនជាតិភាគតិចគឺជាបងប្អូនប្រុសស្រីបង្កើតអញ្ជឹង” វរសេនីយ៍ត្រី ង្វៀន វូ ឡេ បានផ្តល់ប្រឹក្សាយ៉ាងសកម្មដល់អង្គភាព គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព; កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម ចលនាចូលរួមក្នុងការកសាងជនបទថ្មី និងការកាត់បន្ថយភាពក្រីក្រ.... សកម្មភាពដែលមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើង ដូចជា៖ "ខែយុវជន" "ខែមិនានៅព្រំដែន"; ការគោរពទង់ជាតិនៅបង្គោលអធិបតេយ្យភាពជាតិ; ការចែកអំណោយ ការពិនិត្យសុខភាព និងការព្យាបាល ការផ្តល់ថ្នាំដោយឥតគិតថ្លៃ និងការបរិច្ចាគគម្រោងយុវជនដូចជា "សួនដើមឈើចិញ្ចឹមជីវិត"...។ លោក ទ្រឿង ង៉ុកហ័ន លេខាសាខាបក្ស ភូមិណាចៅ ឃុំ ភុកហ័រ ខេត្តកៅបាំង បានវាយតម្លៃថា ពីគំរូទាំងនេះ ជីវភាពរបស់ប្រជាជននៅតំបន់ព្រំដែនបានប្រសើរឡើង។ ប្រជាជនមានអារម្មណ៍នឹងនរចិត្ត ស្ថិរភាពជីវភាពរស់នៅ ជឿជាក់និងសកម្មក្នុងការជួយកងទ័ពការពារព្រំដែន ក្នុងការគ្រប់គ្រង ការពារសន្តិសុខ និងអធិបតេយ្យភាពព្រំដែន។
“លោកង្វៀន វូឡេ មានភាពស្វាហាប់ ច្នៃប្រឌិត និងជិតស្និទ្ធនឹងប្រជាជនណាស់។ ដំបូងគឺ លោកចូលរួមយ៉ាងសកម្មក្នុងការចលនាមហាជន និងយកចិត្តទុកដាក់ចំពោះប្រជាជនទាំងអស់ ផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយទាំងអស់របស់បក្ស និងច្បាប់របស់រដ្ឋ។ លោកបានផ្សព្វផ្សាយ ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីឱ្យប្រជាជនមានជីវភាពសម្បូរធូធារ និងសប្បាយរីករាយ។ នៅក្នុងភូមិរបស់យើង ដំណាំចម្បងគឺអំពៅ ហើយលោកង្វៀន វូឡេ បានផ្សព្វផ្សាយពីរបៀបដាំដុះ និងបានណែនាំសមមិត្តរបស់ខ្លួនឱ្យជួយប្រមូលផល ដូច្នេះការប្រមូលផលទាំងអស់សុទ្ធតែសម្រេចគោលដៅដែលបានដាក់ចេញ”។
ដោយការខិតខំប្រឹងប្រែងឥតឈប់ឈរ វរសេនីយ៍ត្រី ង្វៀន វូ ឡេ ត្រូវបានស្ថាប័នជាច្រើន ប្រគល់ជូនប័ណ្ណកោតសរសើរ ចំពោះស្នាដៃលេចធ្លោ ក្នុងការងារ។ នៅឆ្នាំ ២០២៣ វរសេនីយ៍ត្រី ង្វៀន វូ ឡេ បានឈ្នះរង្វាន់លេខមួយក្នុងការប្រឡង "ចលនាមហាជនប្រកបដោយប្រសិទ្ធភាព" ដោយគណៈកម្មាធិការបក្សខេត្តកៅបាំងរៀបចំឡើង; ទទួលបានចំណាត់ថ្នាក់ពូកែក្នុងការប្រឡងបង្រៀននយោបាយនៅកម្រិតបញ្ជាការដ្ឋាន និងត្រូវបានទទួលស្គាល់ថាជា យុវជនឆ្នើមម្នាក់ក្នុងចំណោមយុវជនឆ្នើមទាំង ១០ រូបនៃកងការពារព្រំដែន និងត្រូវបានជ្រើសរើសជាយុវជនជោគជ័យនៅកម្រិតកងទ័ពទាំងមូលក្នុងឆ្នាំ ២០២៣។ នៅឆ្នាំ ២០២៤ វរសេនីយ៍ត្រី ង្វៀន វូ ឡេ មានកិត្តិយសទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីចំពោះស្នាដៃលេចធ្លោក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាប័ទ្មរបស់លោកប្រធានហូជីមិញ។ វរសេនីយ៍ទោ តា យួ ហា ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន សួនទ្រឿង បានវាយតម្លៃថា៖ "សមមិត្ត ឡេ គឺជាកម្មាភិបាលវ័យក្មេងស្វាហាប់ និងមានការយកចិត្តទុកដាក់ចំពោះប្រជាជន។ លោកតែងតែបង្ហាញពីគុណសម្បត្តិ សមត្ថភាព និងជំនាញទាំងអស់របស់យុទ្ធជនការពារព្រំដែន។ រាល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ តែងតែត្រូវបានប្រជាជនកោតសរសើរ និងស្រឡាញ់យ៉ាងខ្លាំង តាមនោះ សម្របសម្រួលបានល្អជាមួយកម្លាំងការពារព្រំដែនក្នុងការការពារសន្តិសុខ និងអធិបតេយ្យភាពព្រំដែន”។
ដោយមានការយល់យ៉ាងជ្រាលជ្រៅចំពោះការលំបាករបស់ប្រជាជនបណ្តាជនជាតិ នៅតំបន់ព្រំដែន បានជួយឧត្តមសេនីយ៍ត្រី ង្វៀន វូ ឡេ ជំនះពុះពាររាល់ការលំបាកទាំងអស់ ដើម្បីបំពេញដោយជោគជ័យភារកិច្ចដែលបានប្រគល់ជូន។
“ប៉ុស្តិ៍គឺជាផ្ទះ ព្រំដែនគឺជាស្រុកកំណើត ហើយជនរួមជាតិបណ្តាជនជាតិ គឺជាបងប្អូនប្រុសស្រីបង្កើតអញ្ជឹង។ បាវចនា និងពាក្យស្លោកនេះគឺច្បាស់លាស់ និងជាក់លាក់ណាស់ ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពរបស់កម្លាំងការពារព្រំដែន។ កម្លាំងការពារព្រំដែន ដែលមកពីឆ្ងាយ គឺជាបងប្អូនរបស់ប្រជាជនបណ្តាជនជាតិនៅទីនេះ ហើយបាវចនានេះជួយឲ្យកម្លាំងការពារព្រំដែនធ្វើការងារបានល្អក្នុងការចលនាមហាជន។ ការទទួលស្គាល់ពីគ្រប់កម្រិតធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែខិតខំបន្ថែមទៀត ដើម្បីមានភាពសក្តិសមសម្រាប់ការជឿទុកចិត្តពីរអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាជននៅតំបន់ព្រំដែន”។
វរសេនីយ៍ត្រី ង្វៀន វូឡេ គឺជាគំរូឆ្នើមមួយនៅក្នុងចលនាប្រឡងបប្រណាំងស្នេហាជាតិរបស់កងកម្លាំងការពារព្រំដែន។ កិច្ចខិតខំប្រឹងប្រែងរបស់លោករួមចំណែកដល់ការការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដីនិងសន្តិសុខព្រំដែនរបស់ប្រទេសជាតិក្នុងស្ថានភាពថ្មី៕
