VOVworld) – ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជាផ្លូវការនាចុងឆ្នាំ

២០១៥ នឹងគូសសម្គាល់របត១ដ៏សែនសំខាន់នៃការខំប្រឹងប្រែងរបស់អាស៊ាន
ក្នុងការសម្រេចបណ្ដាគោលដៅនៃតំបន់សមាហរណកម្មមួយដែលបង្ហាញនូវ
ទិសស្លោក “ទស្សនៈវិស័យមួយ - អត្តសញ្ញាណមួយ - សហគមន៍មួយ”។ ក្នុង
នោះ​ កិច្ចសហប្រតិបត្តិការកិច្ចការបរទេសនយោបាយរវាងបណ្ដាប្រទេសជា
សមាជិកអាស៊ានដើរតួនាទីសំខាន់ក្នុងការជំរុញដំណើការសមាហរណកម្ម
ក្នុងប្លុកឲ្យបានខ្លាំងក្លាថែមទៀត។ ខាង ក្រោមនេះជាបណ្ដាព្រឹត្តិការណ៍សំខាន់
ក្នុងទំនាក់ទំនងសហប្រតិបត្តិការកិច្ចការបរទេសនយោបាយរវាងប្រទេស
អាស៊ានមួយចំនួន ដូចជា៖ ថៃ ឡាវ កម្ពុជានិងឥណ្ឌូណេស៊ី ក្នុងរយៈពេល
កន្លងទៅ។

1. ព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាតសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៣ ដល់ទី ២៤ ធ្នូរ ឆ្នាំ ២០១៤។ (Image: Nguyen Khang/Vietnam+)

2. រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ កាត់ខ្សែបូណ៍ សម្ពោធទីស្នាក់ការនៃទីបញ្ជាការដ្ឋានកងកាំភ្លើងនៃកងធំយោធពលខេមរភូមិន្ទ ក្រោមការជួយឧបត្ថម្ភរបស់កងទ័ពប្រជាជនវៀតណាម។ (Image: Xuan Khu/Vietnam+)

3. រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ និងប្រធានរដ្ឋ ឡាវ លោក Choummaly Sayasone ព្រមព្រៀងបង្កើនថែមទៀតទំនាក់ទំនង សហប្រតិបត្តិការទ្វាភាគីក្នុងដំណើទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០១៥។ (Image: AFP/VNA)

4. ក្នុងឱកាសបុណ្យតេតឆ្នាំមមែសប្តស័ក ២០១៥ គណៈកម្មការជនវៀតណាម នៅឯបរទេសសហការជាមួយអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Khon Ken (ថៃ) រៀបចំពិធីទទួលអំណរឆ្នាំថ្មីនិងសម្តែងសិល្បៈដើម្បីបំរើសហគមន៍ជន វៀតណាមនៅខេត្តភាគឦសានថៃ។

5. “កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យខាងពកម្ម” ក្នុងនោះ ស្របច្បាប់ភាវូបនីយ កម្មពលករវៀតណាមនៅថៃនឹងធ្វើទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ វៀតណាមនិងថៃកាន់តែស៊ីជម្រៅថែមទៀត។

6. ខ្សែភាពយន្តប្រវត្តិសាស្ត្រស្តីអំពីលោកប្រធានហូជីមិញដោយចំណងជើងថា៖ “Thau Chinh នៅ Siam” ដែលបានរៀបរាប់អំពីដំណាក់កាលធ្វើសកម្មភាព របស់លោកប្រធានហូជីមិញនៅថៃ ចាប់ពីឆ្នាំ ១៩២៨ ដល់ ១៩២៩។ ខ្សែភាពយន្តនេះត្រូវ បានបញ្ចាំងក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្ស កម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៣០- ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០១៥)។

7. រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang និង សមភាពគីឡាវ លោក Khemmani Pholsena ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី។ (Image: Pham Kien/Vietnam+)

8. នាយដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung ទទួលជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulit ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ទី ៦ មិនា ឆ្នាំ ២០១៥។ (Duc Tam/Vietnam+)


រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang ជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thoongsing Thammavong ក្នុងដំណើទស្សនកិច្ចការងារនៅឡាវចាប់ពីថ្ងៃទី ១៥ មករា ឆ្នាំ ២០១៥



10. ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ជួបចរចារជាមួយអតីត ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono ក្នុងដំណើរ ទស្សនកិច្ចនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៨ មិថុនា ឆ្នាំ ២០១៣។ បន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំង ២ វៀតណាម-ឥណ្តូណេស៊ី សម្រេចកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាផ្លូវការ។

11. គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកប្រធានរដ្ឋ Truong Tan Sang ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Jokowi Widodo នៅខាងក្រៅនៃសន្និសីទកំពូល APEC លើកទី ២២ នាថ្ងៃទី ១០ វិច្ចកា ឆ្នាំ ២០១៤ នៅរដ្ឋធានីប៉េកាំងរបស់ចិន។

12. ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Mayerfas (កណ្ដាល) ថ្លែងមតិនៅសន្និសីទកាសែតក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើក ទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូណេស៊ី (១៩៥៥-២០១៥)៕