យោងតាមលោក ក្វាន់ មិញគឿង លេខាគណៈកម្មាធិការបក្សខេត្ត​ក្វាងនិញ ការកែសម្រួលផែនការមេរបស់​ខេត្ត​ ដំណាក់​កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ មាន​គោល​បំណងធានាភាពស៊ីសង្វាក់គ្នាជាមួយនឹងផែនការមេថ្នាក់​ជាតិ ផែនការមេ​​តំថ្នាក់​បន់ និងផែនការមេ​របស់​វិស័យ​; បំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​ក្នុងដំណាក់កាលថ្មី ដោយបង្កើនសក្តានុពល គុណសម្បត្តិ តួនាទី និងឋានៈរបស់ខេត្តក្វាងនិញនៅក្នុងតំបន់ដីសណ្តទន្លេក្រហម និងប្រទេសទាំងមូល។ ក្នុង​នោះ រួមទាំងគោលការណ៍របស់ការិយាល័យនយោបាយស្តីពីការបង្កើតទីក្រុង​ចំណុះ​មជ្ឈិមផងដែរ​។

សេចក្តីសម្រេចចិត្ត​​របស់ក្រុមប្រឹក្សាប្រជាជនខេត្តក្វាងនិញ នៅក្នុងសម័យប្រជុំលើកទី ៤ កាលពីថ្ងៃទី ១៦ ខែមិថុនា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ខេត្តក្វាងនិញ​បានបង្កើន​​គោលដៅកំណើន GRDP ​សម្រាប់ដំណាក់កាល ២០២៦-២០៣០ ពី​កម្រិត​ ១០​% ឡើង​ដល់ ១២% ក្នុងមួយឆ្នាំ; ខិត​ខំសម្រេច​បាន GRDP ជាមធ្យម​សម្រាប់មនុស្សម្នាក់ៗ ប្រហែល ២០.០០០ ដុល្លារអាមេរិកនៅ​ឆ្នាំ២០៣០; សេដ្ឋកិច្ចឌីជីថល​ក្លាយជាទិសដៅ​ទៀតទាត់​ ដែលផ្សារ​ភ្ជាប់នឹង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទិន្នន័យឌីជីថល និងរដ្ឋបាលឌីជីថល​។ ​លោក វូ វ៉ាន់ឌៀន​ អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញបានសង្កត់ធ្ងន់ថា ផែនការកែសម្រួលនេះនឹងបើកចេញ​ឱកាសថ្មីៗដូចជា៖ អ័ក្ស​ឆ្នេរសមុទ្រភាគខាងកើតជួយ​កាត់បន្ថយចម្ងាយពី Van Don ទៅស្ពានបាក់លួនទី៣; ខ្សែ​ផ្លូវ​ភាគ​ខាងលិចដែល​តភ្ជាប់​អាកាសយានដ្ឋានយ៉ាប៊ិញ (បាក់និញ) និង​ច្រកទ្វារព្រំដែនតាន់ថាញ់ (ឡាងសឺន)៖​ «ការបង្កើតផ្លូវល្បឿនលឿនថ្មីមួយដោយផ្អែក​លើមូលដ្ឋាននៃខ្សែផ្លូវតាមដងទន្លេ ដែលតភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿនហាយហ្វុង - យ៉ាប៊ិញ និងស្ថានីយ Ninh Xa នឹងជួយតភ្ជាប់បរិយាកាសបេតិកភណ្ឌវប្បធម៌អៀនទឺ​។ តំបន់ស្រុក Ba Che ជាប់ជាមួយខេត្តឡាងសឺន នៅពេលត្រូវបានអនុវត្តជាជំហានៗតាមផែនការមេ នោះការធ្វើដំណើរពីទីនោះទៅកាន់ស្ថានីយហាឡុង នឹងចំណាយពេលមិនលើសពី ៣០ នាទី​នោះទេ ដោយបង្កើត​បានជាតំបន់ដីជាង ២.៨០០ ហិកតា ដែលអាច​ធ្វើ​អាជីវកម្មភ្លាម​ៗ​។ ចាប់តាំងពី​ពេល​ទើ​បពិភាក្សាលើ​ផែនការមេនេះ ខេត្តក្វាងនិញ​ក៏​ទទួល​បាន​កាត​យក​ចិត្ត​ទុក​ដាក់​ពីវិនិយោគិនយុទ្ធសាស្ត្រជាច្រើនហើយ»​។​

គោលដៅនៃផែនការមេ គឺកសាងខេត្តក្វាងនិញឱ្យក្លាយជាច្រកទ្វារតភ្ជាប់អន្តរជាតិ មជ្ឈមណ្ឌលសេវាកម្ម និងទេសចរណ៍អន្តរជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច​សមុទ្រ​ថ្នាក់ជាតិ; អភិវឌ្ឍន៍ទីក្រុងឆ្នេរសមុទ្រប្រកបដោយភាពស៊ីវិល័យ ទំនើប បៃតង ចីរភាព មានគុណភាពជីវភាព​រស់នៅខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងដើរជួរមុខនវានុវត្តន៍។ នេះគឺជាផែនការមេដែលមានអត្ថន័យសំខាន់ជាពិសេស ដោយបង្កើតជាមូលដ្ឋាន​គ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែង​របស់ខេត្តក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។ ហេតុដូច្នេះ ភារកិច្ច និងដំណោះស្រាយនានាដើម្បីសម្រេចបាន​ផែនការមេនេះ ត្រូវតែអនុវត្តចាប់ពីពេលនេះតទៅជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងការចូលរួមពីប្រព័ន្ធនយោបាយ​ទាំងមូល​។

នៅក្នុងសម័យប្រជុំលើកទី៤ នៃក្រុមប្រឹក្សាប្រជាជនខេត្តក្វាងនិញ ប្រតិភូបានស្នើឱ្យពន្លឿនការអនុវត្តកម្មវិធី និងគោលដៅនៃផែនការមេ... លោក​ Hoang Ba Nam ប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ ហាឡុង បានស្នើរ​ថា រួម​ជាមួយនឹងគោលដៅនៃកំណើនសេដ្ឋកិច្ច ការអនុវត្តផែនការមេ​ត្រូវតែផ្សារ​ភ្ជាប់ទៅនឹងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី ការការពារបរិស្ថាន ការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។ ខេត្តក្វាងនិញក៏ត្រូវផ្តល់អាទិភាពដល់ការវិនិយោគក្នុងការអភិវឌ្ឍ​វិស័យសុខាភិបាល ការអប់រំ លើកកម្ពស់គុណភាពជីវភាពរស់នៅ និងធានាថា ប្រជាជនទទួលបាន​អត្ថប្រយោជន៍ពិតប្រាកដពីសមិទ្ធផលនៃដំណើរការអភិវឌ្ឍន៍។

«ការកែសម្រួលគួរតែធានាបាននូវនិរន្តរភាព ជៀសវាងការរំខាន និងបង្កើតអារម្មណ៍​នឹងនរចិត្តសម្រាប់វិនិយោគិន។ គួរតែផ្តល់អាទិភាព​បែងចែកធនធាន​លើភារកិច្ចមួយចំនួន ការបែងចែកដីធ្លីសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានសង្គម និងលំនៅដ្ឋានជួល; វិនិយោគលើការប្រព្រឹត្តិកម្ម​ទឹកសំណល់នៅតំបន់ទីក្រុង ដោយផ្សារភ្ជាប់​នឹងការការពារ​បេតិកភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រហាឡុង»​។

យោងតាមលោកស្រី ទ្រីញ ធី មិញថាញ់ ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តក្វាងនិញបាន​ឱ្យដឹងថា ខេត្តនឹងបន្តកែលម្អ​ក្បាល់​ម៉ាស៊ីន និងកសាង​ជួរ​កម្មាភិបាល​ដែល​បំពេញ​​តម្រូវការ​អភិវឌ្ឍន៍ក្នុង​ដំណាក់​កាល​ថ្មី។ ទន្ទឹមនឹងនោះ ផ្តោតលើការទាញយកសក្តានុពលកំណើនប្រកបដោយប្រសិទ្ធភាព នៅក្នុងឧស្សាហកម្មវប្បធម៌ និងទេសចរណ៍; ជំរុញការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចសមុទ្រនិងជលផល ការឆ្លៀត​យកអត្ថប្រយោជន៍​នៃ​ទីតាំង​ភូមិសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍសេវាកម្មដឹកជញ្ជូន សកម្មភាពនាំចូល-នាំចេញ និងឧស្សាហកម្មផ្សេងៗទៀត។ តាមនោះ បង្កើតមូលដ្ឋានច្បាប់និងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍខេត្តក្នុងដំណាក់កាលខាងមុខ​។

«អនុវត្តន៍ផែនការមេ​របស់​ខេត្ត ឱ្យ​ក្លាយ​​ទៅជាកម្មវិធី និងគម្រោងសំខាន់ៗជាបន្ទាន់​​។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវផ្កាស់ប្តូរ្ថមី​ការត្រិះរិះ កៀង​គរ និងប្រើប្រាស់ធនធាន​តាមទិសដៅប្រកបដោយប្រសិទ្ធភាពនិងចីរភាព លើកកម្ពស់តួនាទីនាំមុខគេនៃការវិនិយោគសាធារណៈ ដោះសោធនធានសង្គម បង្កើតសន្ទុះកំណើនថ្មី និងសម្រេចគោលដៅអភិវឌ្ឍន៍ដែលត្រូវ​បាន​កំណត់នៅក្នុងផែនការកែសម្រួល»​។

ដោយ​បាន​តម្រងទិសអភិវឌ្ឍន៍តាម​គំរូនៃ​ខ្សែសង្វាក់ទីក្រុងពហុប៉ូល និងពហុមជ្ឈមណ្ឌល ខេត្តក្វាងនិញកំពុងផ្លាស់ប្តូរពីការអភិវឌ្ឍដោយផ្អែកលើព្រំប្រទល់​រដ្ឋបាល​ទៅជាការអភិវឌ្ឍដោយផ្អែកលើបរិយាកាសមុខងារ។ ការកែសម្រួលផែនការមេ​ខេត្តក្វាងនិញ មិនត្រឹមតែបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានច្បាប់ដ៏សំខាន់ ដើម្បី​សម្រេចគោលដៅនៃការកសាងខេត្តក្វាងនិញ ទៅជាទីក្រុង​ចំណុះ​មជ្ឈិម​ ដោយមានចក្ខុវិស័យ​នៃការក្លាយជាទីក្រុងឆ្នេរសមុទ្រ និងបេតិកភណ្ឌ​ដ៏ល្បីនៅលើពិភពលោក អភិវឌ្ឍន៍បៃតង ឆ្លាតវៃ និងប្រកបដោយចីរភាព៕​