គម្រោងកំពង់ផែលៀនចៀវ កំពុងត្រូវបានអភិវឌ្ឍទៅជាមណ្ឌលឡូជីស្ទិកពេសញលេញ រួមមានប្រព័ន្ធ​ចំណត ឃ្លាំង និងមជ្ឈមណ្ឌលចែកចាយ។ គម្រោងនេះ នឹងត្រូវបានអនុវត្តក្នុងរយៈពេល ១០ ឆ្នាំ ជាមួយ​ការតម្រងទិស​ឲ្យ​ក្លាយ​ជា "កំពង់ផែបៃតង កំពង់ផែឆ្លាតវៃ" ដោយប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា និងឌីជីថល ដែលផ្សារ​ភ្ជាប់ទៅនឹងគោលដៅកាត់បន្ថយការបំភាយឧស្ម័ន និងការពារបរិស្ថាន។ តាម​ផែនការ ដំណាក់កាលទី ១ នៃគម្រោងនេះនឹងដំណើរការនៅឆ្នាំ ២០២៩ ដែលមានសមត្ថភាពទទួលកប៉ាល់កុងតឺន័រធន់​ធ្ងន់បំផុត​ជាច្រើនគ្រឿង​ក្នុងពេលដំណាលគ្នា។ នេះនឹងជាជំហានប្រវត្តិសាស្ត្រ ដែលបើកចេញ​ដំណាក់កាលអភិវឌ្ឍន៍ថ្មី​សម្រាប់ទីក្រុង។ លោក ឌិញ ហៃ ទួន (Đinh Hải Tuấn) ប្រធានសមាគមដឹកជញ្ជូន​រថយន្ត​ដាណាំង បាននិយាយថា៖ «​នៅពេល​ដាក់​ឲ្យ​ដំណើរការ កំពង់ផែលៀនចៀវ នឹងបង្កើតប្រព័ន្ធអេកូឡូស៊ី​ ​ឡូជីស្ទិកថ្មីមួយ ដោយបង្កើតជាឃ្លាំងកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធសេវាក​ម្ម​​ ឡូជីស្ទិកឯកទេសនៅក្នុងតំបន់លៀនចៀវ។ នេះនឹងក្លាយជាគម្នាស់សម្រាប់ការអភិវឌ្ឍការដឹកជញ្ជូនបៃតង និងឌីជីថល»​

គម្រោងកំពង់ផែកុងតឺន័រលៀនចៀវ ត្រូវបានវិនិយោគរួម​គ្នាដោយ​ក្រុមហ៊ុន Hateco Group - ក្រុម​ហ៊ុន​ចម្កាត់កំពងផែ​ Hateco និង APM Terminals B.V (ហូឡង់)។ យោងតាមលោក ត្រិន វ៉ាន់ គឺ ប្រធាន Hateco Group ​ដើម្បីធ្វើឱ្យកំពង់ផែកុងតឺន័រ Lien Chieu អះអាងពីតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌល ឡូជីស្ទិកនិងកំពង់ផែសមុទ្រទំនើប​នៅភាគ​តំបន់កណ្តាល និងប្រទេសទាំងមូលក្នុងយុគសម័យថ្មី Hateco សន្យាថា៖ «​ជាមួយនឹង​គម្រោងដែលមានទំហំនិងសារៈសំខាន់ដូចជា កំពុងផែលៀនចៀវ តម្រូវការគឺ​មិនត្រឹមតែមានប្រសិទ្ធភាពវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអនុវត្តដោយវិន័យ គុណភាពសំណង់ និងការរួមចំណែក​យូរអង្វែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​របស់ទីក្រុង​ទៀត​ផង។ យើងខ្ញុំ​សន្យាអនុវត្តគម្រោងនេះតាមកាលវិភាគ ស្របតាមផែនការ ដោយធានាគុណភាពនិងប្រសិទ្ធភាពទូទៅ»

មិនត្រឹមតែមាន​ទំហំធំនិង​ទំនើប​បំផុត​នៅវៀតណាម​ប៉ុណ្ណោះទេ កំពង់ផែកុងតឺន័រអន្តរជាតិលៀនចៀវត្រូវបានរួមបញ្ចូលនូវប្រព័ន្ធអេកូឡូស៊ី រួមមាន៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុ មណ្ឌលឧស្សាហកម្ម តំបន់កែច្នៃសម្រាប់នាំចេញ និងតំបន់ពាណិជ្ជកម្មសេរី ដោយឆ្លៀត​យក​ការ​អនុគ្រោះ​ពុន្ធ និង​នីតិវិធីគយ​ ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។ គម្រោងនេះក៏ជួយសម្រួលដល់ការពង្រីក​ការតភ្ជាប់ជាមួយទីផ្សារពិភពលោក ដោយទាក់ទាញលំហូរទុន​វិនិយោគអន្តរជាតិ ដូចដែលបានបញ្ជាក់ដោយលោក​ឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ាតុក៖ «កំពង់ផែកុងតឺន័រលៀនចៀវ មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំណភ្ជាប់យុ​ទ្ធសាស្ត្រនៅក្នុងខ្សែសង្វាក់ជាតិ និងសកលទៀត​​ផង​។ គម្រោងនេះនឹងផ្លាស់ប្តូរទីក្រុងដាណាំងទៅជាទីក្រុងកំពង់ផែមានវិបុល​ភាព រួមចំណែកយ៉ាងសំខាន់ដល់កំណើនរបស់ប្រទេសទាំងមូល និងបញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌល​ឡូជីស្ទិក និងកំពង់ផែ​សមុទ្រ​ទំនើប​នៅ​ភាគកណ្តាល និងទូទាំងប្រទេសនៅក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនោះ ក៏រួមចំណែកកំណត់​តួនាទីកាន់តែស៊ីជម្រៅរបស់​វៀតណាម នៅក្នុងបណ្តាញ​ដឹកជញ្ជូនអន្តរជាតិ»

ចំណុចគួរ​ឲ្យ​កត់​សម្គាល់​របស់​កំពង់ផែលៀនចៀវ គឺមានទីតាំងយុទ្ធសាស្ត្រ​។ ដោយស្ថិតនៅច្រកខាងកើតនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច កំពង់ផែនេះមានសមត្ថភាពតភ្ជាប់ដោយផ្ទាល់ជាមួយប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា តាមនោះ ក្លាយជា "ច្រកទ្វារទៅកាន់សមុទ្រ" សម្រាប់ខឿន​សេដ្ឋកិច្ចដែល​គ្មាន​សមុទ្រ​នៅក្នុងតំបន់​។ ទន្ទឹម​នឹងនោះ ទីតាំង​នៅជិតខ្សែ​ផ្លូវដឹកជញ្ជូនអន្តរជាតិនៅសមុទ្រ​ខាងកើត ក៏​បង្កើត​លក្ខ័ណ្ឌសម្រាប់កំពុង​ផែលៀនចៀវ មិន​ត្រឹម​តែបម្រើ​ទំនិញ​ក្នុង​ស្រុក​ប៉ុណ្ណោះទេ ថែមទាំងចូល​រួម​ក្នុង​បណ្តាញ​ផ្ទេរទំនិញអន្តរជាតិទៀត​ផង​។ ​ដោយធ្វើអត្ថាធិប្បាយលើគុណសម្បត្តិទាំងនេះ លោក Marcello Piazza មកពី សារជីវកម្ម JAS Worldwide (ក្រុមហ៊ុនដឹកជញ្ជូននិងឡូជីស្ទិកសកល) បាន​ចាត់ទុកថា៖ «វៀតណាមតំណាងឱ្យបង្គោល​សើននៃមជ្ឈមណ្ឌល​ឡូជីស្ទិកក្នុងតំបន់ទាក់ទងនឹងប្រទេសជិតខាង ដែលអនុញ្ញាតឱ្យប្រទេសដទៃទៀតផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកំពង់ផែសមុទ្រ។ ដោយសារប្រទេសជិតខាងទាំងអស់តាមបណ្តោយទន្លេមេគង្គបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទំនិញ និងសេវាកម្មដោយមិនគិតពន្ធ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សេដ្ឋកិច្ចវៀតណាមដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំង​ក្លា និង​ក្លាយជាមជ្ឈមណ្ឌល​ឡូជីស្ទិកក្នុងតំបន់ ដោយដើរតួនាទីជាយុទ្ធសាស្ត្រនៅក្នុងវិស័យឡូជីស្ទិកសកល ក្នុងរយៈពេល ១០-១៥ ឆ្នាំខាងមុខ»

កំពង់ផែទឹកជ្រៅដែលមានសមត្ថភាពទទួលនាវាធំៗ និងទាក់ទាញ​ផ្លូវដឹកជញ្ជូនដោយផ្ទាល់ នឹងជួយកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនទៅក្រៅប្រទេស តាមនោះ បង្កើន​ភាពម្ចាស់ការក្នុងការដឹកជញ្ជូនទំនិញ។

កំពង់ផែលៀនចៀវ មិនមែនគ្រាន់តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែជាជំហាន​យុទ្ធសាស្ត្រ ដែល​ជួយវៀតណាមលើកកម្ពស់ឋានៈរបស់ខ្លួនពីកំពង់ផែជាតិទៅជាមជ្ឈមណ្ឌល​ឡូជីស្ទិកក្នុងតំបន់ និងពិភពលោក​ទៀតផង​៕